Angel Gomes កំ​ពុ​ង​ស្ថិ​ត​នៅ​ក​ណ្តា​ល​កា​រ​ស​ម្រេ​ច​ចិ​ត្ត​ប​ន្ត​នៅ M​a​n U​n​i​t​e​d ឬ​ផ្ទេ​រ​ទៅ C​h​e​l​s​e​a

0

យុវជនឆ្នើម Angel Gomes របស់ក្លឹបបិសាចក្រហម Man United ត្រូវបានគេដឹងថានឹងផុតកំណត់កុងត្រាចាស់ របស់គាត់នាចុងខែក្រោយនេះហើយ ទាំងដែលកីឡាករបានទាំងបដិសេធមិនព្រមធ្វើការចុះហត្ថលេខាកុងត្រាថ្មី ដែលលោក Solskjaer បានផ្តល់ឲ្យប្រមាណជា ៣ម៉ឺនផោនក្នុងមួយសប្តាហ៍ទៀតផង។

ខណៈដែលក្លឹបនិងកីឡាករឈានទៅដល់ការចែកផ្លូវគ្នាហើយនោះ Chelsea បានបង្ហាញភាពជឿជាក់ថា នឹងអាចុះកុងត្រាយកកីឡាករ Gomes រូបនេះដោយមិនមានតម្លៃខ្លួនឡើយ។កីឡាករខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំរូបនេះ បច្ចុប្បន្នក៏ជាសមាជិកនៃឈុតក្រោមអាយុ ២០ឆ្នាំរបស់ជម្រើសជាតិអង់គ្លេសផងដែរ។

ក្រៅតែពីប្រាក់កម្រៃកីឡាករ Gomes ក៏មានបំណងធំចង់ក្លាយទៅជាកីឡាករឈុត ១១នាក់ដំបូងផងដែរ ដោយសារតែរដូវកាលនេះក្រោមការដឹកនាំរបស់លោក Solskjaer កីឡាករអាចបង្ហាញខ្លួនបានតែ ៦ដងប៉ុណ្ណោះ៕

ប្រែសម្រួល៖Lee