Cavani ស្ថិតក្នុងចំណោមកីឡាករ ៤នាក់ ដែល Ibrahimovic ស្អប់​

0

Ibrahimovic ស្អប់តែកីឡាករ​៤នាក់ប៉ុណ្ណោះ ក្នុងអាជីពរបស់គាត់ ហើយក្នុងចំណោម នោះមានកីឡាករ Edinson Cavani ផងដែរ​។អតីតតារាបាល់ទាត់ LA Galaxy  លោក  Michael Ciani  បានបង្ហើបថា Ibrahimovic  មិនចូលចិត្តមនុស្សណា ដែលស្និទ្ធ​ជាមួយកីឡាករអ៊ុយរ៉ូហ្គាយឡើយ​។

Ibrahimovic ធ្លាប់បានលេង​បាល់ជាមួយ Cavani នៅ Paris Saint-Germain ពីឆ្នាំ ២០១៣ រហូតដល់ឆ្នាំ ២០១៦ មុនពេលដែលគាត់បានចូលរួមជាមួយក្រុម Manchester United ។កីឡាករទាំងពីរបានបង្កើតភាពជាដៃគូគួរឲ្យទុកចិត្តនៅលើទីលាន ប៉ុន្តែពួកគេមិនចុះសម្រុងនឹងគ្នាឡើយ​។

បន្ទាប់ពីចំណាយពេលរបស់គាត់ជាមួយអ៊ីប្រាហ៊ីមវីកនៅអាមេរិចលោក Ciani បានលើកឡើងពីទំនាក់ទំនងរវាងអ្នកទាំងពីរ។

ថ្លែងទៅកាន់ RMC Sport លោកបាននិយាយថា“ ប្រសិនបើអ្នកនៅជិត Cavani នោះ Ibrahimovic  មិនចូលចិត្តទេ។ គាត់បានប្រាប់ខ្ញុំថាអ្វីៗគឺល្អជាមួយ Laurent Blanc នៅ PSG តែ មនុស្សតែម្នាក់គត់ដែលគាត់មិនចុះសម្រុងជាមួយគឺ Cavani ។គាត់បានប្រាប់ខ្ញុំថាគាត់ស្អប់តែមនុស្ស ៣ ឬ ៤ នាក់ដែលជាដៃគូក្នុងអាជីពរបស់គាត់ហើយម្នាក់ក្នុងចំនោមពួកគេ គឺ Cavani ៕