នៅថ្ងៃអង្គារ៍នេះ ប្រទេសរុស្ស៊ី បានរាយការថាមានករណីវិជ្ជមានកូវីដ១៩ ចំនួន ១០,៨៩៩ករណីក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលចំនួនសរុបកើនឡើងដល់ ២៣២,២៤៣ករណី ដែលជាប្រទេសមានចំនួនអ្នកឆ្លង ខ្ពស់បំផុតទី៣ នៅទូទាំងពិភពលោក។
មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់ប្រទេសនេះ បាននិយាយថា ចំនួនអ្នកស្លាប់ដោយកូវីដ១៩ បានកើនឡើងចំនួន ១០៧នាក់ ដែលសរុបមានចំនួន ២,១១៦នាក់។ គួរបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីមានចំនួនអ្នកវិជ្ជមានកូវីដ១៩ កើនឡើងជារៀងរាល់ថ្ងៃ ហើយការធ្វើតេស្តសរុប គឺច្រើនជាង ៥,៨លានករណី៕