Man Utd មើលឃើញកីឡាករខ្សែប្រយុទ្ធប្រេស៊ីល កំពុងលេងនៅលើវាលស្មៅឥន្ទ្រីយ៍ពណ៌លឿង​

0

ខ្សែប្រយុទ្ធ Carlos Vinicius របស់ក្រុម Benfica គឺជាគោលដៅកំពូលរបស់ក្រុម Manchester United ខណៈដែលក្លិបត្រៀមផ្តល់ប្រាក់ចំនួន ៣៥ លានផោនសម្រាប់កីឡាករសញ្ជាតិប្រេស៊ីល រូបនេះ ។

សារព័ត៌មានដេលីម៉េល បានចុះផ្សាយថា ក្លិបយក្សនៃលីកកំពូលអង់គ្លេស បានត្រៀមជួបខ្សែប្រយុទ្ធអាយុ ២៥ឆ្នាំ ដែលរកគ្រាប់បាល់បាន ២០គ្រាប់ ក្នុងចំណោម ៣៣ ប្រកួត នៅរដូវកាលនេះ ។

Carlos Vinicius  បានក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ Primeira Liga នារដូវកាលនេះ  ហើយក្រៅពី Man Utd នៅមាន ហង្សក្រហមក៏ចាប់អារម្មណ៍ផងដែរ​។

កីឡាករប្រេស៊ីលខាងលើក៏ធ្លាប់ចូលរួមជាមួយ  Napoli  កាលពីរដូវកាលក្តៅមុន ក្នុងតម្លៃ ១៥លានផោន ដោយចុះកុងត្រា​ដល់ឆ្នាំ ២០២៤  ដោយក្នុងនោះកិច្ចសន្យារបស់គាត់​ឡើងដល់ ៨៨លានផោន​។

ទោះជាយ៉ាងណា កីឡាករចំណូលថ្មីរបស់ Benfica រូបនេះ ត្រូវបាន The Sun ចុះថា Man Utd កំពុងស្ទាបស្ទង់ដោយសំណើរត្រឹមតែ ៣៥លានផោន សម្រាប់កីឡាករឆ្នើមរបស់គេ តែប៉ុណ្ណោះ។

ទន្ទឹមជាមួយគ្នានេះ លោក Luis Filipe Vieira  ប្រធានក្លិបឥន្ទ្រីយ៍ព័រទុហ្កាល គាត់រំពឹងថា នឹងទទួលបាន ៨៨លានផោន វិញ អំឡុងពេលនៃការរីករាលដាល កូវីដ ១៩នេះ ។

Ole Gunnar Solskjaer  ចង់បានកីឡាករតំបន់ប្រយុទ្ធនេះ ចង់ពង្រីកនូវផែនការរបស់ខ្លួន ក្នុងន័យជួយឲ្យក្រុម Man Utd ឡើងទៅកាន់កំពូលសារជាថ្មីនារដូវកាលក្រោយ។