ភ្នំពេញ៖ រថយន្តដឹកស្រាបៀរកម្ពុជា មួយគ្រឿងក្រឡាបផ្ងារជើងឡើងលើ ក្អួតស្រារាយប៉ាយពេញផ្លូវ កាលពីម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវជាតិលេខ៦(ផ្លូវវាងក្រុងស្ទឹងសែន ) ស្ថិតក្នុងភូមិ ព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
បើតាមមន្ត្រីនគរបាលបានឲ្យដឹងថា ករណី គ្រោះថ្នាក់ ចរាចរណ៍នេះ គឺបង្កឡើងដោយខ្លួនឯង បណ្ដាលឲ្យខូចខាត ស្រាបៀរកម្ពុជាមួយចំនួន រថយន្ដ១គ្រឿង ប៉ុន្ដែមិនមានរបួស ដល់មនុស្សឡើយ ។
នគរបាលបន្តថា រថយន្តបង្ក ម៉ាកហ៊ីយ៉ិ នដាយ ក្បាលពណ៌ខៀវ ផ្លាកលេខភ្នំពេញ ៣E.៣៥២២ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា សណ្តោងស៊ឺមីរ៉ឺម៉ក ផ្លាកលេខ ភ្នំពេញ ៤A.៤៨៨៩ ផ្ទុកស្រាបៀរកម្ពុជា (បើកបរទិសដៅពី ត្បូងទៅជើង ) អ្នកបើកបរឈ្មោះ សារ៉ាត់ ពិសិត អាយុ២២ឆ្នាំ រស់នៅ ខ័ណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំពោះមូលហេតុ បឋម នគរបាលជំនាញបញ្ជាក់ថា គឺ បង្កឡើង ដោយអ្នកបើកបរ រថយន្ដ បើកបរក្នុងស្ថានភាពងងុយ ៕




