ហង្សក្រហមសង្ឃឹមថាកិច្ចព្រមព្រៀងថ្មីនឹងលុបបំបាត់ការគំរាមកំហែងរបស់ Real Madrid ក្នុងការប្រមាញ់ តារាបាល់ទាត់ឆ្នើមរបស់ពួកគេនៅរដូវកាលក្តៅនេះ បន្ទាប់ពីយក្សអាឡាដាំងអេស្ប៉ាញ បានធ្វើឲ្យ Mane ក្លាយជាគោលដៅដ៏ខ្ពស់របស់ពួកគេ ។
ខ្សែប្រយុទ្ធរូបនេះគឺជាសសរស្តម្ភមួយរបស់ក្រុមជើងឯកពិភពលោកនិងអឺរ៉ុប ក្រោមការដឹកនាំលេងរបស់លោក Jurgen Klopp ហើយសង្ឈឹមថា រូបនេះនឹងនៅអង់គ្លេស រហូតដល់ថ្ងៃចុងក្រោយនៃការប្រកួតរបស់គេ។ នេះបើយោងតាម Football Insider បានចុះផ្សាយ។
បច្ចុប្បន្នកុងត្រាកីឡាករសេនីហ្កាល ខាងលើដល់ឆ្នាំ 2023 នៅពេលនោះគឺគាត់មានអាយុ ៣១ឆ្នាំ ដែលជាកិច្ចសន្យាថ្មីធ្វើឡើងកាលពីខែធ្នូ ឆ្នាំ ២០១៨ មុនពេលដែលហង្សក្រហមឈ្នះ Champions League និងស្ថិតនៅលេខរៀងទី៤ នៃការបោះឆ្នោត Ballon d’Or ។
បញ្ជាក់ផងដែរថា កីឡាករខាងលើ រកបាន ៧៧គ្រាប់ បញ្ជូនបាល់ជូនមិត្តរួមក្រុមផ្តាច់ទី ៣៤ លើក ក្នុងចំណោមប្រកួតសរុបជូនក្លិបហង្សក្រហមចំនួន ១៦១ ប្រកួត ៕