ជំងឺផ្លូវចិត្ត និងទឹកនោមផ្អែម ជាហេតុធ្វើឲ្យអ្នកជំងឺកូវីដ ២នាក់ មិនងាយជាសះស្បើយ (Video)

0

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា អ្នកជំងឺកូវីដ១៩ ចំនួន ២នាក់ ដែលព្យាបាលយូរជាងគេ និងមិនងាយជាសះស្បើយនោះ គឺបណ្ដាលមកពីមានជំងឺទឹកនោមផែ្អម លើសឈាម និងជំងឺផ្លូវចិត្ត

ក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពជំងឹកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១១ ឧសភានេះ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា អ្នកជំងឺកូវីដ១៩ ដែលព្យាបាលយូរជាងគេទាំង ២នាក់ ក្នុងនោះម្នាក់មានអាយុ៧៥ឆ្នាំ នៅខេត្តកំពង់ឆ្នាំង  មានជំងឺទឹកនោមផែ្អម លើសឈាម និងម្នាក់ទៀតមានអាយុ ៣៦ឆ្នាំ នៅបន្ទាយមានជ័យ មានជំងឺផ្លូវចិត្ត

លោករដ្ឋមន្ត្រី សង្ឃឹមថា បន្ទាប់ពីអ្នកជំងឺកូវីដ ទាំង ២នាក់នេះ ត្រូវបានបញ្ជូនមកព្យាបាល នៅមន្ទីពេទ្យខ្មែរសូវៀត ពួកគាត់ អាចនឹងជាសះស្បើយឆាប់ៗនេះ