Wenger ថា Mbappe  នឹងស្នងតំណែង Messi និង Ronalod ខណៈដែលកីឡាករពីរនេះ​ធ្វើមិនទាន់បានរឿងមួយ​

0

លោក Arsene Wenger និយាយថា Kylian Mbappe គឺជាអ្នកឈានមុខគេក្នុងការស្នងតំណែង​ Lionel Messi និង Cristiano Ronaldo ខណៈដែលជំនាន់ថ្មីនៅលើទឹកដីអង់គ្លេស វិញ ក៏ក្តៅគគុកដូចគ្នា​។

លោក Wenger បានប្រាប់ TalkSPORT ថា៖ «យើងមិនដែលឃើញកីឡាករបែបនោះទេដែលពិតជាអាចមានគំនិតឆ្នៃប្រឌិតក្នុងស្ថានភាពតឹងតែងណាមួយ។ “ កីឡាករទាំងនេះឥឡូវកំពុងតែឈានដល់ទីបញ្ចប់នៃអាជីពរបស់ពួកគេដូចជារ៉ូណាល់ដូ Messi ប៉ុន្តែឥឡូវវានិយាយអំពីមនុស្សជំនាន់ក្រោយ។

លោកបានលើកឡើងថា​មនុស្សជំនាន់ក្រោយប្រហែល ជាកីឡាករបារាំង  នៅពេលនេះកីឡាករដែលឈានមុខគេគឺ Mbappe ជាការពិត Neymar ដែលយើងស្គាល់ប៉ុន្តែអង់គ្លេសក៏ដូចគ្នាដែរ។

លោកបានបន្តទៀតថា ឥឡូវនេះអង់គ្លេសមានឱកាសល្អ។ ពួកគេធ្វើបានល្អណាស់នៅកម្រិតយុវជន។ ពួកគេធ្វើបានល្អជាមួយ Gareth Southgate ក្នុងព្រឹត្តិការណ៍ World Cup ។

លោកថានៅអង់គ្លេសមានកីឡាករដែលកំពូលជំនាន់ក្រោយមានដូចជា rent Alexander-Arnold និង Marcus Rashford  ហើយកីឡាករដែលមានទេពកោសល្យមិនចេះចប់គឺ Jadon Sancho, Callum Hudson-Odoi, Phil Foden និង Reece James  ដែលកំពុងធ្វើការក្រោមការដឹកនាំគ្រូបង្វឹកជម្រើសជាតិអង់គ្លេស ។ លោកថា តោខៀវ ហាក់ដូចជា កំណត់ បានយ៉ាងល្អ ក្នុងឆ្នាំខាងមុខ។

លោកថា សម្រាប់ឥលូវ Mbappe ហាក់កំពុងទទួលស្នងតំណែងពី Messi និង Ronaldo ក៏ព្រោះតែ គាត់ស្ថិតនៅចំណាត់ថ្នាក់លេខ ៦ ក្នុងបញ្ជី Ballon d’Or  ដែលស្ថិតនៅពីក្រោយគូ ប្រជែងបី មាន Virgil van Dijk, Sadio Mane និង​ Mohamed Salah ។​

នៅទីនេះ Mbappe បានធ្វើរឿងរ៉ាវរួចទៅហើយ ជាមួយការជួយឲ្យក្រុមបារាំងឈ្នះពានរង្វាន់ World Cup ឆ្នាំ​២០១៨ តែ កីឡាករ Messi និង Ronaldo ធ្វើមិនទាន់បាន​៕