ម្ចាស់ថ្មីក្លិបសារិកាព្រៃចង់បាន Gareth Bale

0

ម្ចាស់ថ្មីក្លិប Newcastle នឹងធ្វើការចុះហត្ថលេខាយកកីឡាករ Gareth Bale ជាកីឡារកអាទិភាព នៅរដូវក្តៅនេះ ខណៈដែលពួកគេបានព្យាយាម ធ្វើឲ្យមានសញ្ញាណសំគាល់ ជាផ្លូវការនៅក្នុងក្របខណ្ឌលីកកំពូលអង់គ្លេស​។​
បច្ចុប្បន្នក្លិបសារិកាព្រៃ គឺជាកម្មវត្ថុនៃការដេញថ្លៃ នូវទឹកប្រាក់ ៣០០លានផោន ពីក្រុមក្រុមអ្នកវិនិយោគដែលមានទ្រព្យសម្បត្តិរាប់ទាំងមូលនិធិវិនិយោគសាធារណៈអារ៉ាប់ប៊ីសាអូឌីត។
ការដេញថ្លៃនេះ ត្រូវបានធ្វើឡើងជាមួយម្ចាស់ក្លិបនាពេលបច្ចុប្បន្ន Mike Ashley ប៉ុន្តែ​វាត្រូវរងចាំភ្លើងខៀវពីក្របខណ្ឌ Premier League មុនបង្ហាញជាផ្លូវការចេញទៅក្រៅ។

ក្នុងករណីដែលក្លិបនេះ ទទួលបានម្ចាស់ថ្មីហើយនោះ គេហទំព័រ Marca បានលើកឡើងថា កីឡាករ Bale គឺជាគោលដៅដំបូងនៅរដូវក្តៅរបស់ពួកគេ ហើយជឿជាក់ថាពួកគេមានសាច់ ប្រាក់និងយុទ្ធសាស្ត្រ ដើម្បីបញ្ចុះបញ្ជូលឲ្យពួកគាត់ចូលរួមជាមួយក្លិប ។

ក្នុងនោះដែរ ម្ចាស់ថ្មីនៃក្លិបនឹងជ្រើសរើសយក លោកMauricio Pochettino មកដឹកនាំក្លិប ។ ទោះជាយ៉ាងណា ទាំងគ្រូបង្វឹក នឹងកីឡាករ យើងត្រូវរងចាំ មើល ក្លិប Newcastle មានលទ្ធភាពទេ នាថ្ងៃទី​៣០ ខែមិថុនា ខាងមុខនេះ ៕