ភ្នំពេញ៖ តាមការឲ្យដឹងពីក្រុមការងារ ចត្តាឡីស័ក មណ្ឌលព្រះមុនីវង្សក្រុងបាត់ដំបង សម្រាប់ថ្ងៃទី១០ខែឧសភា មាន ប្រជាពលរដ្ឋនិវត្តន៍ ពីប្រទេសថៃ មកកាន់ស្រុកកំណើតរបស់ខ្លួន វិញ តាមច្រកអូរបីជាន់មានចំនួន១៣៦នាក់ ក្នុងនោះស្រីចំនួន៦៣ នាក់ ដែលមានគោលដៅទៅកាន់ ខេត្តចំនួន១៣ ក្នុងប្រទេសកម្ពុជា ក្នុងនោះមានខេត្តបាត់ដំបង ចំនួន ៣៥នាក់ ដែរ ។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏ បានចុះពិនិត្យក្រុមការងារវាស់វែងផ្ទៀងផ្ទាត់ទិន្នន័យដីវិវាទ នៅឃុំឆ្នាល់មាន់ និងឃុំព្រះផុសស្រុកគាស់ក្រឡ ដើម្បីធ្វើជាមូលដ្ឋានក្នុងការដោះស្រាយបញ្ហាបញ្ចប់វិវាទដីធ្លីជាច្រើនឆ្នាំកន្លងមក ។ លោកអភិបាលខេត្តបាននាំយកគ្រឿងបរិភោគ ទឹកផ្លែឈើ ទឹកសុទ្ធ និងថវិកា មួយចំនួឧបត្ថម្ភក្រុមការងារ វាស់វែងដីធ្លី ផងដែរ ។ នេះបើតាមសេចក្ដីរាយការណ៍ របស់មន្ទីរព័ត៌មានខេត្តបាត់ដំបង ផ្ញើជូនលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន៕