ជាព័ត៌មានគួរឲ្យភ្ញាក់ផ្អើលបំផុត សម្រាប់ក្លឹបកាំភ្លើងធំ Arsenal និងទាំងអ្នកគាំទ្រផងនៅពេលដែលក្លឹប Atletico Madrid បានសុំដោះដូរកីឡាករ Thomas Partey ជាមួយនឹងកីឡាករ Alex Oxlade Chamberlain របស់ Liverpool។
កន្លងមកយើងបានដឹងហើយថា Partey មានបំណងចង់ផ្ទេរមកអង់គ្លេសខ្លាំងណាស់ ហើយព័ត៌មានទាក់ទងខ្លាំងជាងគេ គឺក្លឹបកាំភ្លើងធំ Arseanl តែម្តង។ Partey បានក្លាយទៅជាគោលដៅអទិភាពបំផុតសម្រាប់ Arsenal ទាំងដែលខ្លួនមិនចង់ចំណាយលុយ ៤៥លានផោន សម្រាប់តម្លៃខ្លួនរបស់កីឡាករ។
ទោះបីជាយ៉ាងណាក្តី Oxlade ដែលទើបតែបានបង្ហាញខ្លួនវិញបាន ១៣ប្រកួតនៅរដូវកាលនេះ ក្រោយជាសះស្បើយពីរបួសនោះ ក៏ទំនងជានឹងស្តាប់សំណើររបស់ក្លឹបអេស្បាញនេះផងដែរប្រសិនបើ Liverpool នឹងបើកទ្វារឲ្យចាកចេញ៕
ប្រែសម្រួល៖Lee