C​h​e​l​s​e​a ច​ង់​បា​ន R​i​c​e ប្រ​សិ​ន​បើ​បា​ត់​ប​ង់ K​a​n​t​e ទៅ​ឲ្យ​R​e​a​l M​a​d​r​i​d

0

ក្លឹបតោខៀវ Chelsea នៅថ្ងៃនេះត្រូវបានគេជឿជាក់ បានចូលរួមជាមួយនឹងក្លឹបដទៃទៀត ដើម្បីប្រជែងយកកីឡាករខ្សែបម្រើ Declan Rice ដែរខណៈដែលខ្លួនត្រៀមនឹងបាត់បង់កីឡាករ N’Golo Kante ទៅឲ្យ Real Madrid។

ក្លឹបយក្សអេស្បាញ Real Madrid បានតាមដាន Kante ជាយូរមកហើយ ដើម្បីធ្វើយ៉ាងណានាំយកកីឡាករ សមាជិកម្ចាស់ពានរង្វាន់ពិភពលោកឆ្នាំ២០១៨ របស់បារាំងរូបនេះមកពង្រឹងគុណភាពក្លឹប។
ទោះបីជាយ៉ាងណាក្តី Chelsea នឹងត្រូវប្រជែងជាមួយនឹងក្លឹបធំជាច្រើនដូចជា Man United ចំពោះកីឡាករ Rice នៅរដូវក្តៅនេះ។

Kante រយៈពេល៥ឆ្នាំចុងក្រោយនេះ បានបង្ហាញសមត្ថភាពដ៏អស្ចារ្យក្នុងនាមជាកីឡាករខ្សែបម្រើការពារ ដោយអាចលើកពានរង្វាន់ Premier League ជាមួយនឹងក្លឹប Leicester City ផងនិង Chelsea ផង៕

ប្រែសម្រួល៖Lee