ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ការអនុវត្តន៍ច្បាប់ប្រចាំថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចបង្ក្រាបការជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិត កែឆ្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់ចំនួន ២៦ករណី ឃាត់ខ្លួនជនសង្ស័យ ៤៧នាក់ (ស្រី ២នាក់) ។
របាយការណ៍ដដែលបញ្ជាក់ថា វត្ថុតាងចាប់យកសរុប៖ -មេតំហ្វេតាមីន (Ice) = ២៨៤,២០ក្រាម និង ៧កញ្ចប់តូច ។
ប្រភេទបទល្មើស៖ +ជួញដូរ ២០ករណី ឃាត់ ៣៨នាក់ (ស្រី ២នាក់) ។ +ប្រើប្រាស់ ៦ករណី ឃាត់ ៩នាក់ (ស្រី ០នាក់) ។
+លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប៖
នគរបាលជាតិ: ១០អង្គភាព៖ ១/មន្ទីរ៖ ជួញដូរ ៦ករណី ឃាត់ ៩នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ៥៤,៣៤ក្រាម ។ ២/បន្ទាយ មានជ័យ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់ ចាប់យក Ice ០,៨៧ក្រាម ។ ៣/បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៣,១៧ក្រាម ។ ៤/កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៨៤ក្រាម ។ ៥/កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ១,៦០ក្រាម ។ ៦/កោះកុង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ១៩៥,៣៤ ក្រាម ។ ៧/ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៤កញ្ចប់តូច ។ ៨/ស្ទឹងត្រែង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៥,៤១ក្រាម ។ ៩/ត្បូងឃ្មុំ៖ ជួញដូរ ៤ករណី ឃាត់ ៦នាក់ ចាប់យក Ice ២២,៦៣ក្រាម ។ ១០/រាជធានីភ្នំពេញ៖ ជួញដូរ ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៣កញ្ចប់តូច ៕