លោក Javier Aguirre គ្រូបង្វឹករបស់ក្លិប Leganes បានបង្ហើបថា លីកកំពូលអេស្ប៉ាញ La Liga នឹងត្រលប់មកវិញនាថ្ងៃទី២០ ខែមិថុនា ដោយត្រូវលេងបញ្ចប់ត្រឹមរយៈពេល ៥សប្តាហ៍ ។
ប្រភពខាងលើថា ការវិលត្រលប់មកវិញនេះ ត្រូវលេង ថ្ងៃពុធ ព្រហស្បត្តិ៍ និងចុងបញ្ចប់ ធ្វើយ៉ាងណាដើម្បីឲ្យលីកបញ្ចប់ទាន់សភាពការណ៍ ។
ក្រុមនៅលីករបស់អេស្ប៉ាញ មួយក្រុមៗសល់ ១១ប្រកួត ដោយក្រុមមួយៗ ត្រូវលេងមួយសប្តាហ៍ពីរដង ក្នុងគោលបំណងបញ្ចប់រដូវកាលសេសសល់ត្រឹមថ្ងៃទី ២៦ ខែកក្កដា ។
គ្រូបង្វឹកខាងលើបានប្រាប់ MARCA Claro ថា La Liga នឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែមិថុនា ហើហត្រូវលេងបញ្ចប់ក្នុងរយៈពេល ៥សប្តាហ៍ ដោយត្រូវលេងដល់ថ្ងៃទី១៦ ខែកក្កដា ។លោកបន្តថា ការប្រកួតនេះ ត្រូវលេង នៅថ្ងៃ ថ្ងៃពុធ ព្រហស្បត្តិ៍ សុក និងសៅរ៍ ៕