ក្លិប Inter Milan កំពុងព្យាយាមប្រជែង ជាមួយក្លិបយកអេស្ប៉ាញ Barcelona យកកីឡាករ David Alaba ខណៈដែលលោក Antonio Conte កំពុងរៀបផែនការដើម្បីសម្លឹងរកវិធី ឈ្នះ លើកទី២ លើកីឡាកររបស់ក្លិប Bayern Munich បន្ទាប់ពីខកចិត្តម្តងហើយ កាលពីអំឡុងដឹកនាំនៅ តោខៀវ។
កីឡាករ David Alaba បានចំណាយពេល ១២ឆ្នាំជាមួយក្លិប Bayern Munich បន្ទាប់ពីឆ្លងកាត់ការបណ្តុះបណ្តលតាំងពីក្មេង នៅឆ្នាំ ២០០៨ ហើយបានចូលលេងក្នុងជម្រើសឈុតធំ និងក្លាយជាខ្សែការពារដ៏ល្អ នៅលើពិភពលោក ។
ទោះបីជាយ៉ាងណាក៏ដោយកីឡាករសញ្ជាតិ Austrian នឹងផុតកុងត្រាជាមួយក្លិបនៅឆ្នាំ ២០២១ ហើយក្លិប Bayern Munich នៅមិនទាន់បន្តកុងត្រាជាមួយលោកឡើយ។ ក្នុងនោះ មានសេចក្តីរាយការណ៍ថា កីឡាករខ្សែការពារអាយុ ២៧ឆ្នាំនេះ បានច្រានចោលសំណើរកុងត្រារបស់ក្លិបជាលើកទី ដំបូង ។
ទន្ទឹមជាមួយគ្នានេះ Sport1 បានអោយដឹងថាក្លឹបអ្នកមាននៅអឺរ៉ុបកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់រួមទាំង Barcelona និង Real Madrid ផងដែរ។
លោក Herbert Hainer ប្រធានក្លិប Bayern Munich បានលើកឡើងថា ។
បញ្ជាក់ផងដែរថា Alaba បានបង្ហាញខ្លួនចំនួន ៣៧២ ប្រកួតនិងឈ្នះពានរង្វាន់ Bundesliga ចំនួន ៨ ដងជាមួយក្លឹបហើយត្រលប់មកវិញសង្ឈឹមថា នឹងឈ្នះពានទី ៩ របស់គេ នៅពេលពួកគេចាប់ផ្តើមប្រកួតជាមួយ Union Berlin នៅថ្ងៃទី ១៧ ខែឧសភា ៕