មានក្លឹបនៅអង់គ្លេសកាន់តែច្រើនដែលបាននាំគ្នាធ្វើការបង្ហាញពីបំណងប្រឆាំងមិនឲ្យ Premier League ក្នុងការដំណើរការឡើងវិញហើយបានលើកឡើងចុងក្រោយនេះពួកគេបានបញ្ជាក់ពីការព្រួយបារម្ភថា Liverpool នឹងប្រើប្រាស់ឈុតក្មេងប៉ុណ្ណោះនៅក្រោយលើកពានរង្វាន់ដោយស្វ័យប្រវត្តិ។
លោក Jurgen Klopp បានបង្កការភ្ញាក់ផ្អើលម្តងរួចមកហើយកាលពីខែកុម្ភៈកន្លងមកដោយប្រើឈុតក្មេងៗទាំងអស់ក្នុងការប្រកួត FA Cup ប្រកួតជាមួយនឹងក្រុម Shrewsbury ហើយយកឈ្នះក្នុងលទ្ធផល១ទល់នឹង០ផង។ការប្រកួតនេះបានក្លាយទៅជាឧទាហរណ៍ដែលក្លឹបមួយចំនួននៅអង់គ្លេសបានលើកឡើងមកនិយាយថាជាក្តីបារម្ភខ្លាំងមួយផងដែរពេលត្រឡប់មកចូលរួមប្រកួតបញ្ចប់រដូវកាលវិញ។
កិច្ចប្រជុំកាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងទៅម្ចាស់ក្លឹបទាំង២០បានជួបជុំគ្នាសាជាថ្មីម្តងទៀតដើម្បីជម្រុញឲ្យលីគកំពូលអង់គ្លេសអាចដំណើរការឡើងវិញត្រឹមថ្ងៃទី១២ខែមិថុនាប៉ុន្តែពួកគេមួយចំនួនបានលើកឡើងថា Liverpool ដែលបានជួបប្រកួតគ្នារួចរាល់ហើយកាលពីមុនកូវីដ១៩នោះនឹងត្រូវប្រកួតជាមួយឈុតក្មេងៗរបស់ Liverpool ជាមិនខាននៅពេលប្រកួតឡើងវិញលើកនេះ៕
ប្រែសម្រួល៖Lee