ក្លិប Barcelona បានបង្ហាញនូវវីដេអូ ដ៏មានកិត្តិយសមួយ ដែលធ្វើឲ្យអ្នកគាំទ្រតោខៀវ ទទួលនូវភាពក្រៀមក្រំ ក្នុងប្រវត្តិសាស្ត្រ តាមរយៈការបង្ហោះវីដេអូ រយៈពេល ១០ម៉ោង ដែលធ្វើឲ្យតោខៀវ ធ្លាក់ចេញពីក្របខណ្ឌ Champions League កាលពីឆ្នាំ ២០០៩ ។
វីដេអូនេះ ថ្វីបើមានរយៈពេល ១១ឆ្នាំ ហើយកីឡាករ Andres Iniesta ជាអ្នករកគ្រាប់បាល់បានតាមស្មើ 1-1 ដែលជាការប្រកួតក្រៅដី ខណៈដែលជើងទី១ ត្រឹមលទ្ធផល 0-0 ។ លទ្ធផលស្មើនេះ ដោយគិតពីគ្រាប់បាល់ក្រៅដីដែលរកបាន ធ្វើឲ្យ Barcelona ឡើងទៅជួប Man Utd នៅវគ្គផ្តាច់ព្រ័ត្រ ដោយឈ្នះ 2-0 លើកពានជាស្ថាពរ។
បញ្ជាក់ផងដែរថា ថ្វីបើ Andres Iniesta មិននៅលេងជាមួយក្លិបអេស្ប៉ាញ Barcelona តែគេឈ្មោះរបស់គាត់នៅតែមាននៅទីនេះ ហើយត្រូវបានគេចាកផ្សាយឡើងវិញ រហូតដល់ ១០ម៉ោង ដដែលៗ ត្រូលលើក្រុមតោខៀវ ។ Andres Iniesta បច្ចុប្បន្នលេងនៅ Vissel Kobe ក្រុមបាល់ទាត់របស់ជប៉ុន៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖