Beckham ត្រូវបានគេជំរុញ​ឲ្យយក Pedro មកចូលរួមលេង​នៅក្លិប Inter Miami

0

វិរៈបុរស​របស់បិសាចក្រហម និងក្រុមតោបីអង់គ្លេស លោក David Beckham ត្រូវបានគេជំរុញចុះហត្ថលេខាយក កីឡាករ Pedro របស់តោខៀវ ទៅលេងនៅក្លិប Inter Miami របស់លោក ។
David Beckham ​ត្រូវបានគេជំរុញ​ឲ្យចុះហត្ថលេខាយកខ្សែប្រយុទ្ធរបស់តោខៀវ Pedro ​សម្រាប់ក្លិប Inter Miami ដែលត្រៀមខ្លួនលេង​ក្នុងក្របខណ្ឌ MLS របស់អាម៉េរិក ។
David Beckham បានដំណើរការសាងសង់តាំងពីខែមករា ឆ្នាំ ២០១៨ ។

នៅពេលដែលមានការចោទសួរថា Pedro ជាជម្រើសចុះហត្ថលេខាយ៉ាងល្អ ? ពេលនោះ អតីត​ខ្សែបម្រើរបស់តោខៀវ លោក Craig Burley បានប្រាប់ទៅកាន់ ESPN FC ថា គាត់នៅតែលេងបានល្អ និងមានកម្រិតសមរម្យ មិនថានៅលេងនៅទីណា ឬ នៅអឺរ៉ុបខាងលិច ។
លោកបានបន្តថា តោខៀវ កំពុងស្វះស្វែងរកកីឡាករក្មេង ហើយមានកីឡាករច្រើនណាស់ អាចមកលេងជំនួស Pedro ដូច្នេះខ្ញុំមិនសង្ស័យពីអនាគតរបស់គាត់ទេ គាត់នឹងចាកចេញ។
លោកបានបន្ថែមថា នៅពេលដែលអ្នកគិតអំពី Pedro អ្នកនឹងមិនគិតពីអាកប្បកិរយាអាក្រក់របស់គាត់ទេ ហើយគាត់ជាកីឡាករម្នាក់ដែលចូលចិត្តលេងដើម្បីក្រុម។

នៅពេលដែលអ្នកគិតពីចំណុចល្អរបស់គាត់ អ្នកគួរតែមានកន្លែងមួយសម្រាប់គាត់ នៅក្នុងក្រុមមួយនៅ MLS ។​

បញ្ជាក់ផងដែរថា Pedro បានបង្ហាញខ្លួនជាង ២០០ ដងសម្រាប់ក្រុមតោខៀវ Chelsea ក្រោយការចាកចេញពី Barcelona ក្នុងឆ្នាំ ២០១៥ ដោយជួយឲ្យក្លិបឈ្នះ ឈ្នះពានរង្វាន់ Premier League និង Europa League អំឡុងពេលប្រកបអាជីពនៅ Stamford Bridge៕