Andreas Pereira ប្រាប់ពីសុបិនចង់ទៅលេងនៅក្លិបអេស្ប៉ាញ ២ និងអាល្លឹម៉ង់ ១ 

0

ខ្សែបម្រើ Andreas Pereira របស់ក្រុមបិសាចក្រហម Manchester United បាននិយាយថាគាត់នឹងមិនចុះកុងត្រាសម្រាប់ក្រុមផ្សេងទៀតនៃក្របខ័ណ្ឌ Premier League ប្រសិនបើគាត់ត្រូវចាកចេញពីទឹកដី Old Trafford ។

គាត់បានប្រាប់ Globo Esporte ថា“ សំរាប់ពេលនេះខ្ញុំសុបិនចង់លេងនៅទីនេះតែប៉ុណ្ណោះ។ ប៉ុន្តែជាការពិតក្នុងនាមជាកីឡាករម្នាក់អ្នកតែងតែចង់លេងឱ្យក្លិបធំមួយផ្សេងទៀត​។

ក្នុងនោះដែរ លោក​និយាយពីរឿងក្នុងបេះដូងថា ខ្ញុំពិតជាចូលចិត្ត Barcelona និង Real Madrid ពួកគេជាក្រុមកំពូល  ហើយក្នុងនោះក៏មានក្លិប Bayern Munich  មួយដែរ ។ ប៉ុន្តែពេលនេះ ខ្ញុំជាកីឡាករ Man Utd អ៊ីចឹងត្រូវផ្តោត​អារម្មណ៍លេងនៅទីនេះ។​

ខ្សែបម្រើខាងលើបានបន្តថា ក្លិបបានផ្តល់នូវអ្វីៗគ្រប់យ៉ាងដល់ខ្ញុំ តាំងពីខ្ញុំមា​នអា​យុ​ ​១​៦​ ​ឆ្នាំ។​​ដូ​ច្នេះ​ខ្ញុំ​ច​ង់លេ​ង​នៅ​ទី​នេះ​ពេ​ញ​មួ​យជី​វិ​ត​រ​ប​ស់​ខ្ញុំរ​ហូ​ត​ដ​ល់​ខ្ញុំ​ឈ្នះ​អ្វី​ៗ​ទាំ​ងអ​ស់​នៅ​ទី​នេះ​ប​ន្ទា​ប់ម​ក​ខ្ញុំ​នឹ​ង​ទៅ​ ​S​a​nt​o​s​​ ៕