អតីតខ្សែបម្រើរបស់ក្លិបកាំភ្លើងធំ លោក Santi Cazorla បានលើកឡើងថា គាត់ទទួលបានឱកាស ពី លោក Mikel Arteta ដើម្បីក្លាយជាបុគ្គលិកគ្រូបង្វឹក ។ខ្សែបម្រើអាយុ ៣៥ឆ្នាំនេះ ជាផ្នែកមួយដ៏សំខាន់ សម្រាប់ក្លិប Villarreal នារដូវកាល ២ឆ្នាំ ចុងក្រោយមកនេះ ។
Cazorla ចំណាយពេល ៦ ឆ្នាំនៅ Arsenal និងជួយក្លឹបឈ្នះពានរង្វាន់ FA Cup ចំនួន ២ ដងក្រោមការដឹកនាំរបស់លោក Arsene Wenger ។ ក្រៅពីនេះគាត់ធ្លាប់បានលេង ៤រដូវកាលជាមួយ Mikel Arteta ដែលបានជំនួសលោក Unai Emery កាលពីខែធ្នូ ។
ខ្សែបម្រើខាងលើ បានប្រាប់បណ្តាញផ្សព្វផ្សាយ Vamos ថា លោកមិនដឹងថាមានអ្វីខ្លះជាកេរ្តិ៍តំណែលរបស់លោកនៅ Arsenal រឿងនេះត្រូវសាកសួរ ទៅលើក្រុមអ្នកគាំទ្រ ។ លោកថា លោកមិនដឹងនឹងធ្វើអ្វីទៀតទេ ប្រហែលជាគ្រូបង្វឹក ប្រហែលជានាយកកីឡា ប៉ុន្តែខ្ញុំចង់វិលត្រលប់មកវិញ (Arsenal) ។