ក្លិប Juventus បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការផ្តល់ជូនក្លិប បិសាចក្រហម នូវជម្រើស កីឡាករ ៣នាក់ ក្នុងកិច្ចព្រមព្រៀង ដោះដូរ កីឡាករ Paul Pogba ។
កីឡាករ Paul Pogba បានវិលទៅកាន់អូត្រាហ្វត វិញនៅឆ្នាំ ២០១៦ ហើយពេលនេះ ត្រូវបានផ្សាភ្ជាប់ទៅកាន់ទីក្រុងតូរីនវិញ មុនពេលទីផ្សារដោះដូរ នារដូវកាលក្តៅមកដល់ ។
លក្ខណ្ឌតែមួយគត់ ដែល Pogba អាចចាកចេញពីទឹកដីអង់គ្លេស ទៅលេងជូនក្រុម សេះបង្កង់ Juventus បានជាលើកទី២ លុះត្រា Man Utd ព្រម នូវសំណើរ របស់ ក្លិប នៅអ៊ីតាលីបានដាក់ចេញ ។
Man Utd បានដាក់តម្លៃចេញ ១៥០លានផោន កាលពីឆ្នាំទៅ ប៉ុន្តែដោយសារតែកូវីដ១៩ បញ្ហាផ្ទេរនេះ អាចនឹងមានស្ថានភាពប្រែប្រួល ។
Pogba អាចនឹងត្រូវកំណត់ឲ្យចាកចេញពីក្លិបដែលគាត់លេងតាំងពីយុវជន។ តែទោះជាយ៉ាងណា Sky Sports បានរាយការណ៍ថា Juventus មានឆន្ទៈក្នុងការផ្តល់ជូនក្លិបនៅ Premier League នូវជម្រើសមួយគឺផ្តល់ជូន Douglas Costa, Alex Sandro និង Federico Bernardeschi នៅក្នុងកិច្ចព្រមព្រៀងដោះដូរ។