កីឡាករ Timo Wener នឹងធ្វើការច្រានចោលនូវសំណើរ ក្លិប តោខៀវ និង ក្លិប បិសាចក្រហម តែរូបគេយល់ព្រមនឹងពេញចិត្តចុះហត្ថលេខា រួមរស់ជាមួយ ហង្សក្រហម ។ខ្សែប្រយុទ្ធរបស់ក្លិប RB Leipzig នឹងមានតម្លៃខ្លួន ៥១លានផោន ដោយចិត្តគាត់ចង់ ចូលរួមលេងជាមួយក្លិប ដែលឈ្នះពាន European champions ក្រោមការដឹកនាំរបស់លោក Jurgen Klopp ។
កាសែត Bild បានចុះផ្សាយថា Chelsea និង United បានទាក់ទងភ្នាក់ងាររបស់ Werner ដើម្បីចុះឈ្មោះប្រជែងយកកីឡាករខាងលើ ក្នុងទីផ្សារដោះដូរ ខាងមុខ ប៉ុន្តែត្រូវបានគេ លើកឡើងថា សាមីខ្លួនមិនពេញចិត្តជាមួយក្លិបទាំងពីរនោះទេ ។
ទោះបីជាយ៉ាងនេះក្តី កីឡាករអាយុ ២៤ឆ្នាំរូបនេះ នៅប្រឈមបញ្ហាត្រង់ថា ហង្សក្រហម មិនទាន់ប្រាកដប្រជាថានាំរូបគេទៅកាន់ទឹកដី អានហ្វៀល៍ នៅឡើយ ក៏ព្រោះតែពួកគេ កំពុងស្វែងយល់ថា វីរុសកូវីដ១៩ ជះឥទ្ធិពលអ្វីខ្លះ ដល់ហិរញ្ញវត្ថុ និងទីផ្សារផ្ទេរ ។
ដោយឡែកកាសែត The Guardian បានរាយការណ៍ថាថៅកែ Anfield បានទាក់ទងទៅអ្នកតំណាងរបស់ Werner ដើម្បីរកវិធីពន្យារពេលការផ្ទេរមួយរហូតដល់នៅរដូវក្តៅ ៕