កាន់តែកៀក ! Pochettino នឹងអាចទៅដឹកនាំ ក្លិបសារិកាព្រៃ

0

អតីតអ្នកចាត់ការក្រុមមាន់ខ្នាយមាសលោក Mauricio Pochettino ត្រូវបានគេរាយការណ៍ថាកំពុងខិតជិត មកចូលរួមដឹកនាំជាមួយកៅអ៊ីក្តៅរបស់ Newcastle ។
ក្លិបសារិកាព្រៃ គឺជាកម្មវិធីនៃការដេញថ្លៃរបស់ មូលនិធិ Saudi’s Public Investment Fund ក្នុងខ្ទង់ ៣០០លានផោន បើរឿងនេះធ្វើទៅបាន នោះមានន័យថា ក្លិបសារិកាព្រៃ នឹងក្លាយជា​ក្លិបមានជាងគេនៅអឺរ៉ុប ។

ក្នុងនោះដែរ Pochettino កំពុងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយពហុកីឡដ្ឋាន St James’ Park ដើម្បីយកមកជំនួសតំណែង Steve Bruce ។ នេះបើយោងតាម Le10 Sport បានចុះផ្សាយ​។​
បុរសអាហ្សង់ទីនអាយុ ៤៨ឆ្នាំរូបនេះ ត្រូវបានក្លិបមាន់ខ្នាយមាស ស្នើរសូមឲ្យឈប់ កាលពីខែវិច្ឆិកា ឆ្នាំមុន ក្រោយខកចិត្ត ក្នុងការដឹកនាំលេង រដូវកាល 2019-20 ។​

ទោះជាយ៉ាងនេះក្តី កាលពីសប្តាហ៍មុន Pochettino បាននិយាយថាវាជាក្តីសុបិន្តរបស់គាត់ក្នុងការវិលត្រឡប់ទៅកាន់ក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍នាពេលអនាគតបើទោះបីជាត្រូវបានបណ្តេញចេញកាលពីឆ្នាំមុនក៏ដោយព្រោះគាត់បានសារភាពថាគាត់ពិតជាចង់លើកពានរង្វាន់និងបញ្ចប់នូវអ្វីដែលគាត់បានចាប់ផ្តើម។
Jamie Carragher អតីតខ្សែការពារ Liverpool ជឿជាក់ថាម្ចាស់ថ្មីរបស់ Newcastle នឹងមិនត្រូវ​ទទួលបានការរិះគន់បានទេប្រសិនបើពួកគេសម្រេចចិត្តបណ្តេញលោក Bruce ហើយ Pochettino គឺជាអ្នកចាត់ការល្អបំផុតដែលពួកគេអាចរកបានដើម្បីជំនួសគាត់។