ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា បានសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ច ខេត្តថាញ់ហ័រ និងខេត្តឡាំងសឺន វៀតណាម ជួយអន្តរាគមន៍ និងទទួលស្រ្តីខ្មែររងគ្រោះ ចំនួន ៣ រូប ដែលចាញ់បោកមេខ្យល់ នាំទៅប្រទេសចិន ហើយបានឆ្លងដែន ដោយខុសច្បាប់ចូលវៀតណាម តាំងពីចុងខែមីនា ។
យោងតាមគេហទំព័រ ហ្វេសប៊ុករបស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសវៀតណាម បានឲ្យដឹងថាស្ថានទូត បានទិញសំបុត្ររថភ្លើង និង ឧបត្ថម្ភថវិកាសម្រាប់ទទួលទានអាហារ ហើយបញ្ជូនពួកគាត់ ដោយចេញដំណើរ ពីក្រុងហាណូយ តាមរថភ្លើងនៅថ្ងៃទី ៥ ខែឧសភា និងទៅដល់ទីក្រុងហូជីមីញនៅថ្ងៃទី៧ ខែឧសភានេះ ដែលនៅទីនោះស្ថានកុងស៊ុលកម្ពុជា នឹងបញ្ជូនពួកគាត់បន្តតាមរថយន្ត ទៅកាន់ច្រកព្រំដែន ម៉ុកបាយ-បាវិត។
ស្ថានទូតបានផ្តាំផ្ញើ ដល់ស្ត្រីទាំងបីរូប សូមឈប់ចាញ់បោក មេខ្សល់ទៀត និងប្រាប់ដល់ មិត្តភក្តិពីបទពិសោធន៍ ដ៏លំបាកនេះ ហើយពេលទៅដល់មាតុប្រទេសវិញ ខិតខំកសាងខ្លួន ប្រកបមុខរបរតាមសមត្ថភាព ៕