Manuel Lanzini  ថា បង្ខំលីកអង់គ្លេសបញ្ចប់រដូវកាលជារឿងឆ្កួតៗ 

0

តារាបាល់ទាត់ Manuel Lanzini  របស់ក្លិប WEST HAM បាននិយាយថា វាជារឿង «ឆ្កួត» ដែលបានអនុញ្ញាតិឲ្យបាល់ទាត់អង់គ្លេសបន្តលេងបញ្ចប់រដូវកាល មុន វ៉ាក់សាំង ប្រឆាំងកូវីដ១៩  មិនទាន់រកឃើញ ។

កីឡាករ Lanzini  បានព្យាយាមហ្វឹកហាត់លក្ខណៈស្រាលៗ តែម្នាក់ឯង ដូចមិត្តរួមក្រុម ញញួរដទៃទៀត  ខណៈដែលថៅកែលីក បានព្យាយាមបញ្ចប់រដូវកាល លីកអង់គ្លេស ។

ចំណុចនេះបានធ្វើឲ្យកីឡាករអាហ្សង់ទីនរូបនេះ មិនសប្បាយចិត្តនោះទេ ក្នុងការរួសរាន់ វិលចូលទីលាន ស្របពេលដែលអ្នកវិទ្យាសាស្ត្របានព្យាករណ៍ថា វ៉ាក់សាំង អាចនឹងរកឃើញ ជាផ្លូវការនៅ ១៨ ខែទៀត ។

Lanzini បាននិយាយថា នៅក្នុងគំនិតខ្ញុំវាជាការឆ្កួតសម្រាប់ក្របខ័ណ្ឌ Pre​mi​e​r​ ​L​ea​g​u​e​ដែ​ល​នឹ​ង​ចា​ប់​ផ្តើម​ឡើ​ង​វិ​ញ​មុ​ន​ពេល​មា​ន​វ៉ា​ក់​សាំ​ង​ការ​ពា​​រ​យើ​ង។​”​ខ្ញុំ​ពិ​ត​ជា​ច​ង់លេ​ង​ម្ត​ង​ទៀ​ត​ប៉ុ​ន្តែអ្ន​ក​ត្រូ​វ​កា​រ​ពា​រ​​​អ្នក​ដ​ទៃ​​។​ ​ខ្ញុំ​នឹ​ង​មិ​នចា​ប់​ផ្តើ​ម​ទេ​ឥ​ឡូ​វ​នេះ​”​ ​។​ លោកបន្ត នៅលីកអ៊ីតាលី ក៏បានបង្កើតរឿងឆ្កួតដែរ ដោយចង់បញ្ចប់រដូវកាល ដូចគ្នា​។

កីឡាករខាងលើបានអះអាងថា នៅសប្តាហ៍ក្រោយក្រុមញញួរដែក នឹ​ងហ្វឹកហាត់លក្ខណៈ ៥នាក់ ហើយបន្ទាប់មក វានឹងក្លាយជាក្រុមទាំងមូល នៅ ២សប្តាហ៍បន្ទាប់ ៕