Liverpool ត្រូវបានគេរាយការណ៍ថាបានក្លាយជាក្លឹបចុងក្រោយនៃក្របខ័ណ្ឌ Premier League ដែលបានចុះឈ្មោះចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារ Kalidou Koulibaly របស់ Napoli ។ នេះបើយោងតាម Talksport ។
កីឡាករសញ្ជាតិសេណេហ្កាល់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅលេងនៅ Manchester United ម្តងហើយម្តងទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុន្តែក្លិបអ៊ីតាលីមួយនេះបានគ្រប់គ្រងការចាប់អារម្មណ៍ដើម្បីរក្សាគាត់នៅឯ San Paolo ។
ក្លាយផ្លាស់ពី Genk នៅឆ្នាំ ២០១៤ Koulibaly បានស្ថាបនាខ្លួនឯង ក្លាយជាកីឡាករខ្សែបម្រើកណ្តាលដ៏ល្អ ដោយបង្ហាញខ្លួនលេងចំនួន ១៧៣ លើកជូន Napoli ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះការរំពឹងទុកបានចាប់ផ្តើម ដោយសង្ឈឹមថាអាចផ្លាស់ប្តូរម្តងទៀតអំពីអនាគតរបស់កីឡាករវ័យ ២៨ ឆ្នាំដែលក្រុមទាំងបួននៃក្របខ័ណ្ឌ Premier League គឺ Arsenal, United, Newcastle និង Everton ត្រូវបានគេលើកឡើងថា កំពុងតាមដានកីឡាកររូបនេះ។
ប្រភពពី Gazzetta dello Sport វិញ បានលើកឡើងថា Liverpool បានចូលរួមការប្រជែងដណ្តើមខ្សែការពារ។ ជាមួយក្លិបចាប់អារម្មណ៍ច្រើននេះ Napoli អាចនឹងលក់ខ្សែការពារ ដ៏មានតម្លៃរបស់គេ ក្នុងទំហំសាច់ប្រាក់ ៩០លានផោន។
របាយការណ៍ខាងលើបានបន្តថា Jurgen Klopp បានស្នើសុំ Joel Matip និង Dejan Lovren ទៅកាន់អ៊ីតាលី ដើម្បីចរចាបញ្ចុះតម្លៃ ។
Newcastle ក៏បានត្រៀមនូវសាច់ប្រាក់ ដើម្បីប្រើក្នុងក្បួនយុគសម័យថ្មីរបស់គេ ក្រោយពីសេដ្ឋីនៅអារ៉ាប់ បានទិញយកក្លិបសារិកាព្រៃនេះ ។ ដោយឡែក ក្លិប Everton ដែលមានគ្រូបង្វឹក លោក Carlo Ancelotti កំពុងស្វែងរកការជួបជុំ ជាមួយខ្សែការពារកណ្តាលនេះ ។ លោកបាននិយាយថា Koulibaly ជាខ្សែការពារកណ្តាល ល្អនៅលើពិភពលោក ។