Bale និង Rodriguez ស្ថិតក្នុងបញ្ជីលក់មុនគេ ខណៈអធិរាជស ចង់បាន កីឡាករឆ្នើមពីររូប

0

អធិរាជស Real Madrid  បានត្រៀមលក់កីឡាករ Gareth Bale និង James Rodriguez ដើម្បីយកថវិកា តាមល្បួងកីឡាករ​អស្ចារ្យ Eduardo Camavinga  ខណៈដែលលោកហ្ស៊ីដាន់ព្យាយាមរុះរើក្រុមក្នុងលក្ខណៈទ្រុង​ធ្រាយធំ  (ជាមួយគ្នានេះដែរ នឹងមានកីឡាកររហូតដល់ ៣៧នាក់ វិលចូលជម្រុំវិញ បន្ទាប់ពីផុត កុងត្រាខ្ចីជើងលេង ) ​។​

យោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបានឱ្យដឹងថាក្រុម Real Madrid ត្រូវតែផ្តោតលើការលក់កីឡាករនៅរដូវក្តៅនេះដើម្បីរកកន្លែងសម្រាប់កីឡាករ Eduardo Camavinga  ដែលជាផែនការរបស់លោកហ្ស៊ីដាន់ នៅឯកីឡដ្ឋាន Bernabeu ។

កីឡាករ Eduardo Camavinga  

របាយការណ៍ខាងលើបានលើកឡើងថា យ៉ាងហោចណាស់ មាន​តារាបាល់ទាត់ចំនួន ៥នាក់ នឹងត្រូវលក់ចេញ  ស្របពេលដែលកំលាំង​កីឡាករសរុបកើនឡើងដល់ ៣៧នាក់ ក្រោយផុតសុពលភាពខ្ចីជើងលេងនៅក្រៅក្រុមនោះ។

ជាមួយការរុះរើក្រុម នេះដែរ គ្រូបង្វឹកសញ្ជាតិបារាំង បានព្យាយាមសម្លឹងចង់បានកីឡាករ Camavinga និង Erling Haaland ។​Camavinga ជាកីឡាករ​ដែលមានទេពកុសល្យអស្ចារ្យ ស្ថិតនៅក្នុងក្រុម Rennes  បន្ទាប់ពីបង្ហាញខ្លួនលេងជាមួយក្រុម ដ៏អស្ចារ្យ ក្នុងប្រទេសបារាំង ។

ខ្សែបម្រើការពារ អាយុ ១៧ឆ្នាំនេះ លេងបាន ៣៦ប្រកួត រកបានមួយគ្រាប់ និង បញ្ចូនបាល់ជូន​មិត្តរួមក្រុមផ្តាច់ទីចំនួនពីរ លើក ។ម្លោះហើយបានធ្វើឲ្យ Zidane កំពុង​ធ្វើការប្រជេង ចង់បានកីឡាករវ័យក្មេងនេះ ដែលតម្លៃផ្ទេរក្នុងទំហំ ៤៤ លានផោន ។

ប្រភពព័ត៌មាន Marca បានលើកឡើងថា ក្លិបកំពុងរកថវិកាចូលក្នុងកុង ឲ្យបានច្រើន តម្រូវ​ឲ្យមានកីឡាករចាកចេញ  ដើម្បីធ្វើការប្រជែងក្នុងទីផ្សារដោះដូរ ។ក្នុងនោះ Gareth Bale និង​ James Rodriguez ជាកីឡាករដែលត្រូវលក់ចេញមុនគេ បន្ទាប់ពីអ្នកទាំងពីរ បានអស់សង្ឈឹមក្នុងការចាប់ផ្តើមជាថ្មី  ក្នុងរយៈពេល ប៉ុន្មានឆ្នាំនៅ  Bernebeu ខណៈដែល Lucas Vasquez និង Mariano ក៏អាចផ្លាស់ប្តូរបានដែរ។

Bale បានចំណាយពេលជិត ៧ ឆ្នាំជាមួយក្លិបដោយទទួលបានប្រាក់ឈ្នួល ៦៥០,០០០ ផោនក្នុងមួយសប្តាហ៍ចាប់តាំងពីបានចូលរួមក្នុងតម្លៃកំណត់ត្រាពិភពលោក ៨០ លានផោនពីក្លឹប Tottenham ក្នុងឆ្នាំ ២០១៣ ។ ចំណែកឯ Luka Modric និង Marcelo  ក៏ត្រូវបានក្លិបអនុញ្ញាតិ​ឲ្យជ្រើសរើសពី អនាគតក្លិបដែលត្រូវលេង ផងដែរ ។

ទន្ទឹមនឹងនេះដែរ ក្លិបយក្សអេស្ប៉ាញ បាន ព្យាយាមចុះហត្ថលេខាយក Haaland ពីក្លិប Dortmund ក្នុងតម្លៃ ៦៦ លានផោន ផងដែរ ៕