Ferguson ធ្លាប់ចរចាជាមួយ Ronaldo  និង Gareth Bale មុនលោកចូលនិវត្តន៍ 

0

Patrice Evra បានអះអាងថាលោក Sir Alex Ferguson ពិតជាមានភាពជឿជាក់ ៩៩ ភាគរយដែលលោកបានចុះកុងត្រាជាមួយកីឡាករ Cristiano Ronaldo ជាថ្មីម្តងទៀតជាមួយលោក Gareth Bale ។

លោក Sir Alex Ferguson បានព្យាយាមចុះហត្ថលេខាឡើងវិញជាមួយកីឡាករ Cristiano Ronaldo សម្រាប់ក្រុមបិសាចក្រហម Manchester United ក្នុងឆ្នាំ ២០១៣ ក្នុងគោលបំណងដើម្បីកសាងក្រុមដែលឈ្នះពានរង្វាន់ Champions League ប៉ុន្តែគួរឲ្យសោកស្តាយគាត់បានចូលនិវត្តន៍ ដែលបាត់បង់ឱកាសក្នុងការទាក់ទាញ កីឡាករ ឆ្នើមព័រទុហ្កាល មកវិញ ។

អតីតខ្សែការពារក្រុមបិសាចក្រហមលោក Patrice Evra បានបង្ហើបថាលោក Ferguson ក៏កំពុងព្យាយាមនាំយក Gareth Bale ពី Tottenham និង Ronaldo ពី Real Madrid ប៉ុន្មានសប្តាហ៍មុនពេលគាត់ដើរចេញពីបាល់ទាត់។

នៅក្នុងកម្មវិធី UTD Podcast  កីឡាករ Patrice Evra  បានលើកសម្តី​លោកFerguson  ដែលបាននិយាយថា គោលដៅរបស់ខ្ញុំ គឺ ៩៩ភាគរយ នឹងមាន មានកីឡាករ Cristiano Ronaldo និង Gareth Bale ហើយគោលដៅរបស់ខ្ញុំគ្រាន់តែចង់ឈ្នះពានរង្វាន់ Champions League ម្តងទៀត ។​

អតីតខ្សែការពារបិសាចក្រហម បានបន្តថា នៅពេលដែលទទួលបានសម្តីពីគ្រូបង្វឹកចាស់វស្សាដឹកនាំបិសាចក្រហម ២៧ឆ្នាំ  លោកក៏បានឆ្លៀត​ឱកាស​សួរទៅកាន់ Ronaldo  ហើយពេលនោះ Ronaldo បានយល់ព្រម ជាមួយសម្តីអតីតគ្រូបង្វឹក ដើម្បីចូលរួមលេងជាមួយ Man Utd  ។​

ទោះបីជាយ៉ាងណាក៏ដោយលោក Ferguson បានខកខានការប៉ុនប៉ងដ៏ក្លៀវក្លារបស់គាត់ជាមួយ Ronaldo នៅឯក្លិប Real Madrid ដែលគាត់បានចុះហត្ថលេខារយៈពេល ៤ ឆ្នាំមុននៅក្នុងកិច្ចព្រមព្រៀងតម្លៃ ៨០ លានផោននៅពេលដែល Bale បានជ្រើសរើសចូលរួមជាមួយគាត់នៅក្នុងរដ្ឋធានីអេស្ប៉ាញនៅរដូវក្តៅក្នុងតម្លៃ ៨៦ លានផោន ៕