កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ៍ បានសម្រេចផ្តលទឹកស្អាតដោយឥតគិតថ្លៃ សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ អំឡុងពេលស្នាក់នៅផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩។
អាជ្ញាធរទឹកស្អាតក្រុង (MWA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំថា «ទឹកស្អាតនឹងមិនគិតថ្លៃសម្រាប់គ្រួសារដែលប្រើប្រាស់ទឹកតិចជាង ១០ម៉ែត្រគូប និងបញ្ចុះតម្លៃ ២០ភាគរយ សម្រាប់អ្នកប្រើប្រាស់លើសពី ១០ម៉ែត្រគូប សម្រាប់រយៈពេល៣ខែនេះ។
ទន្ទឹមគ្នានេះដែរ អាជ្ញាធរទឹកស្អាតខេត្ត (PWA) នឹងអនុវត្តវិធានការណ៍នេះ រួមទាំងការបញ្ចុះតម្លៃ ២០ភាគរយ សម្រាប់ការប្រើប្រាស់ទាំងអស់ ចាប់ពីខែមេសា រហូតដល់ខែមិថុនា លើកលែងតែការិយាល័យរដ្ឋាភិបាល និងសហគ្រាសរដ្ឋ។ រដ្ឋាភិបាលថៃ បាននិយាយថា វិធានការណ៍ដើម្បីកាត់បន្ថយទុក្ខវេទនារបស់ប្រជាជន នឹងត្រូវចំណាយអស់ទឹកប្រាក់ចំនួន ៦ពាន់លានបាត (១៨៥.២ លានដុល្លារអាមេរិក)៕