Raheem Sterling បានឈានដល់កិច្ចព្រមព្រៀង ១០០ លានផោន ដើម្បីក្លាយ ជាអ្នកផ្សព្វផ្សាយ ឲ្យក្រុមហ៊ុន Puma ជាមួយកុងត្រា Nike ជាមួយក្លិប Man City នឹងត្រូវផុតកុងត្រា នៅខែក្រោយ។
Raheem Sterling ត្រូវបានគេរាយការណ៍ថាជិតនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ១០០ លានផោនជាមួយក្រុមហ៊ុនផលិតឧបករណ៍ Puma ដោយកិច្ចសន្យាបច្ចុប្បន្នរបស់ក្រុមហ៊ុន Nike នឹងត្រូវបញ្ចប់ឆាប់ៗនេះ។
ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Man City នឹងក្លាយជាកីឡាករបាល់ទាត់ដែលរកចំណូលបានច្រើនបំផុតរបស់ Puma ប្រសិនបើកិច្ចព្រមព្រៀងនេះជោគជ័យ ហើយវាក៏កំពុងត្រូវបានតាមរកដោយគូប្រជែង Adidas, New Balance និង Under Armor ផងដែរ។
យោងតាម Sky Sports បានអោយដឹងថា Puma បានក្លាយអ្នកផ្គត់ផ្គង់សំភារៈរបស់ City រួចទៅហើយនិងមានមិត្តរួមក្រុមមួយចំនួនរបស់ Sterling ស្ថិតក្នុងបញ្ជីឈ្មោះរបស់ពួកគេ។
លោក Pep Guardiola គ្រូបង្វឹកក្រុម City បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ Puma កាលពីរដូវក្តៅមុនខណៈដែល Sergio Aguero, David Silva និង Oleksandr Zinchenko ក៏មានកិច្ចព្រមព្រៀងជាមួយយីហោអាល្លឺម៉ង់ផងដែរ។
ប្រសិនបើកិច្ចព្រមព្រៀង ១០០ លានផោនត្រូវបានយល់ព្រមជាមួយ Sterling កីឡាករអន្តរជាតិអង់គ្លេសវ័យ ២៥ ឆ្នាំរូបនេះនឹងក្លាយជាកីឡាករ សម្រាប់ ផ្សាយពាណិជ្ជកម្មទូទាំងពិភពលោករបស់ Puma ៕