ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា ប្រេងសាំងធម្មតាធ្លាក់ថ្លៃនៅសល់ត្រឹមតែ ២២៥០រៀលប៉ុណ្ណោះ ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូត ធ្លាក់សល់ត្រឹមតម្លៃ ២១៥០រៀល ក្នុងមួយលីត្រ ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្ម ស្ដីពីតម្លៃលក់រាយ ប្រេងឥន្ធនៈ សម្រាប់អនុវត្តពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ។

