Adrien Rabiot បានលេចជាគោលដៅសារថ្មី ក្នុងទីផ្សារផ្ទេរកីឡាករ សម្រាប់ក្រុម បិសាចក្រហម Man Utd ដែលសង្ឈឹមថា នឹងចុះហត្ថលេខា ក្នុងរដូវកាលក្កៅខាងមុខ ។
យោងតាម Tuttomercatoweb បានឲ្យដឹងថា កាលពីដើមរដូវកាល បិសាចក្រហម ក៏មានផែនការផ្លាស់ប្តូររូបគេ ហើយក៏មានផែនការសារថ្មី ដើម្បីផ្លាស់ប្តូររូបគេ ផងដែរ ។
Rabiot ត្រូវបានផ្សារភ្ជាប់ជាមួយ Man United អស់រយៈពេលជាច្រើនឆ្នាំមកហើយរាប់ទាំងរដូវក្តៅមុននៅមុន នៅពេលដែលគាត់ បានក្លាយជាកីឡាករ ផុតកុងត្រារបស់ PSG ដោយគ្មាន តម្លៃផ្ទេរ ។
ទោះបីជាយ៉ាងណាក៏ដោយគាត់បានជ្រើសរើសធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីនៅពេលដែលកិច្ចព្រមព្រៀងរបស់គាត់អស់សុពលភាពដោយបានចុះហត្ថលេខាសម្រាប់ក្រុមជើងឯកលីគកំពូលអ៊ីតាលី Serie A ៕