Home ព័ត៌មានកីឡា River Plates បើកទ្វាររងចាំការវិលត្រឡប់របស់ Higuain

River Plates បើកទ្វាររងចាំការវិលត្រឡប់របស់ Higuain

0

នៅសប្តាហ៍នេះ យោងតាមការអះអាងរបស់លោក Enzo Francescoli ប្រធានផ្នែកកីឡារបស់ក្លឹប River Plate នៃប្រទេសអាហ្សង់ទីន បានអះអាងថាពេលនេះក្លឹបមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីចរចានាំយកខ្សែប្រយុទ្ធជើងចាស់របស់ Juventus គឺកីឡាករ Gonzalo Higuain មករួមក្លឹបវិញនាពេលខាងមុខ។

Higuain ដែលកំពុងជាប់កុងត្រាជាមួយនឹងក្លឹប Juventus រហូតដល់ឆ្នាំ២០២១ គឺធ្លាប់ជាកីឡាកររបស់ក្លឹប River Plate តាំងតែពីចាប់ផ្តើមអាជីពជាកីឡាករដំបូង។ កីឡាកររូបនេះបានបង្ហាញខ្លួនឲ្យក្លឹប River Plate ចំនួន៤១ដង និងរកគ្រាប់បាល់បាន១៥គ្រាប់ កាលពីគ្រោះនោះមុនពេលផ្ទេរទៅ Real Madrid ក្នុងឆ្នាំ២០០៧។

មកដល់ពេលនេះកីឡាករវ័យ៣២ឆ្នាំ Higuain ធ្លាប់ជួយជម្រើសជាតិ បានទៅដល់៧៥ដង ហើយបានសម្រេចចិត្តចូលនិវត្តពីជម្រើសជាតិ កាលពីខែមិនាឆ្នាំទៅ និងធ្លាប់បានបង្ហាញជំហយ៉ាងច្បាស់ថា ចង់ចំណាយពេលវេលាឲ្យបានច្រើន ជាមួយនឹងក្រុមគ្រួសារដែលវាមានន័យថាក្លឹប River Plate នៅស្រុកកំណើតនេះ នឹងក្លាយទៅជាគោលដៅបន្ទាប់របស់គាត់ផងដែរ៕

ប្រែសម្រួល៖Lee

Previous articleថ្ងៃ៣ មេសា ពុំមានអ្នកជំងឺកូវីដ១៩ ជាសះស្បើយឡើយ ហើយក៏ពុំមានអ្នកឆ្លងថ្មីដែរ
Next articleAdrien Rabiot  កំពុងទំនាក់ទំនងជាថ្មីជាមួយ Man Utd