Home ព័ត៌មានកីឡា លោ​ក R​o​n​a​l​d K​o​e​m​a​n ត្រូ​វ​បា​ន​ប​ញ្ជូ​ន​ទៅ​កា​ន់​ម​ន្ទី​រ​ពេ​ទ្យ​ជា​ប​ន្ទា​ន់​ដោ​យ​សា​រ​ជំ​ងឺ​គាំ​ង​បេះ​ដូ​ង​

លោ​ក R​o​n​a​l​d K​o​e​m​a​n ត្រូ​វ​បា​ន​ប​ញ្ជូ​ន​ទៅ​កា​ន់​ម​ន្ទី​រ​ពេ​ទ្យ​ជា​ប​ន្ទា​ន់​ដោ​យ​សា​រ​ជំ​ងឺ​គាំ​ង​បេះ​ដូ​ង​

0

កាលពីថ្ងៃអាទិត្យម្សិលមិញនេះ អតីតគ្រូបង្វឹករបស់ក្លឹប Everton លោក Ronald Koeman ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យនាទីក្រុង Amsterdam ជាបន្ទាន់ ក្រោយលោកត្រូវបានទទួលវាយប្រហារ ដោយជំងឺគាំងបេះដូងភ្លាមៗ។

គ្រូបង្វឹកជម្រើសជាតិហូឡង់រូបនេះ ទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះ ត្រូវបានភរិយានាង Bertina និងភ្នាក់ងារទីផ្សាររបស់គាត់គឺលោក Rob Jansen បានអះអាងហើយថា គាត់ស្ថិតនៅក្នុងស្ថានភាពធម្មតា ឡើងវិញហើយ។ នាងបានបញ្ជាក់ដែរថា មុនពេលចាប់ផ្តើមធ្វើទុក្ខ បុរសវ័យ ៥៧ឆ្នាំរូបនេះ បានកំពុងនឹងធាក់កង់ហាត់ប្រាណជាធម្មតា ប៉ុណ្ណោះបន្ទាប់មកក៏ចាប់ផ្តើមឈឺទ្រូង រួចក៏សម្រេចចិតត្ត បញ្ជូនទៅមន្ទីរពេទ្យតែម្តង។

គួរឲ្យដឹងដែរថាលោក Koeman ដែលជាគ្របង្វឹកដ៏ឆ្នើម ធ្លាប់លើកពានលីគក្នុងស្រុកចំនួន ៨ដង និងពានរង្វាន់អ៊ឺរ៉ុបចំនួន២ដងនោះ នឹងត្រូវដឹកនាំក្រុមជំរើសជាតិហូឡង់ ដើម្បីធ្វើដំណើរ ទៅកាន់ព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០ នៅរដូវក្តៅនេះ មុនពេលដែលកូវីដ១៩ ចាប់ផ្តើមវាយប្រហារ ហើយបានលើកទៅធ្វើនៅឆ្នាំ២០២១ជំនួសវិញ៕

ប្រែសម្រួល៖Lee

Previous articleយ​ន្ត​ហោះ​ឯ​ក​ជ​ន​រ​ប​ស់​ C​R​7 ជា​ប់​នៅ​ម៉ា​ឌ្រី​ដ មិ​ន​អ​នុ​ញ្ញា​តិ​ឲ្យ​ហោះ​ចេ​ញ​ឡើ​យ
Next articleថ្ងៃ៣ មេសា ពុំមានអ្នកជំងឺកូវីដ១៩ ជាសះស្បើយឡើយ ហើយក៏ពុំមានអ្នកឆ្លងថ្មីដែរ