Home សង្គម ថ្ងៃ៣ មេសា ពុំមានអ្នកជំងឺកូវីដ១៩ ជាសះស្បើយឡើយ ហើយក៏ពុំមានអ្នកឆ្លងថ្មីដែរ

ថ្ងៃ៣ មេសា ពុំមានអ្នកជំងឺកូវីដ១៩ ជាសះស្បើយឡើយ ហើយក៏ពុំមានអ្នកឆ្លងថ្មីដែរ

0

ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាពជំងឺកូវីដ១៩» ថ្ងៃទី៤ ឧសភា នេះថា គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ ពុំមានអ្នកជំងឺកូវីដ១៩ ជាសះស្បើយ ហើយក៏ពុំមានអ្នកឆ្លងថ្មីនោះដែរ ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៤ ឧសភានេះ កម្ពុជាព្យាបាលជាសះស្បើយសរុប ១២០នាក់ និងកំពុងសម្រាកព្យាបាលបន្ត នៅសល់តែ ២នាក់ទៀតប៉ុណ្ណោះ (សរុបទាំងអ្នកជាសះស្បើយ និងអ្នកកំពុងសម្រាកព្យាបាលបន្ត មានចំនួន ១២២នាក់) ៕

Previous articleលោ​ក R​o​n​a​l​d K​o​e​m​a​n ត្រូ​វ​បា​ន​ប​ញ្ជូ​ន​ទៅ​កា​ន់​ម​ន្ទី​រ​ពេ​ទ្យ​ជា​ប​ន្ទា​ន់​ដោ​យ​សា​រ​ជំ​ងឺ​គាំ​ង​បេះ​ដូ​ង​
Next articleRiver Plates បើកទ្វាររងចាំការវិលត្រឡប់របស់ Higuain