ប្រភពព័ត៌មានរបស់អង់គ្លេស បានសរសេរថាកីឡាករ Critiano Ronaldo ដែលត្រូវចាកចេញ ទៅដល់ប្រទេសអ៊ីតាលី ដើម្បីធ្វើការហ្វឹកហាត់រួមក្លឹប Juventus វិញនោះបានជាប់គាំងនៅក្នុងទីក្រុង Madeira នៅឯប្រទេសកំណើតប៉ទុយហ្គាល់នៅឡើយ ជាមួយនឹងមិត្តស្រី ព្រមទាំងកូនប្រុសផងដែរ។
ការមិនអាចធ្វើដំណើរបាននេះ គឺដោយសារតែយន្តហោះឯកជនរបស់គាត់ម៉ាក Gulfstream G650 ដែលមានតម្លៃរហូតទៅដល់ ៣០លានផោននោះ គឺកំពុងស្ថិតនៅក្នុងទីក្រុងម៉ាឌ្រីដ ហើយមិនត្រូវបានអាជ្ញាធរ អនុញ្ញាតិឲ្យចាកចេញឡើយ ដោយសារតែបម្រាមរឹតបន្តឹង នៃការធ្វើដំណើរ របស់ប្រទេស។ យន្តហោះនេះបានព្យាយាមហោះចេញចំនួន៣លើកមកហើយ ប៉ុន្តែត្រូវបានរារាំងទាំង៣លើក។
តាមផែនការ CR7 និងកូនប្រុស ត្រូវហោះទៅដល់ទីក្រុង Turin វិញ និងបន្តឃុំខ្លួនរយៈពេល១៤ថ្ងៃ បន្ថែមទៀតនៅទីនោះ មុនពេលដែលត្រូវអនុញ្ញាតិ ឲ្យជួបជុំនឹងមិត្តរួមក្លឹបវិញ ហើយរងចាំភ្លើងខៀវពីរដ្ឋាភិបាលអ៊ីតាលី ដើម្បីចាប់ផ្តើមការប្រកួត Serie A ឡើងវិញ៕
ប្រែសម្រួល៖Lee