មកដល់ពេលនេះកីឡាករខ្សែប្រយុទ្ធអន្តរជាតិហ្កាបុង Pierre Emerick Aubameyang នៅសល់កុងត្រាដែលមានសុពលភាពត្រឹមចុងរដូវកាលក្រោយប៉ុណ្ណោះប៉ុន្តែការពិភាក្សាកុងត្រាថ្មីនៅបន្តជាប់គាំងដដែលដែលវានឹងបង្ខំឲ្យ Arsenal ក្នុងការពិចារណាសាជាថ្មីអំពីបំណងរបស់កីឡាករ។
ជាលទ្ធផលនៅសប្តាហ៍នេះយោងតាមកាសែត The Mirror ជឿជាក់ថា Arsenalបានប្រកាសលក់កីឡាករខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះហើយដោយកំពុងរងចាំមើលសំណើរនានាពីក្លឹបដែលចង់បានរូបគាត់។មិនត្រឹមតែប៉ុណ្ណោះ Arsenal នឹងសុខចិត្តលក់ក្នុងតម្លៃដ៏ធូរថ្លៃមួយផងដែរពោលគឺត្រឹមតែ៣០លានផោនប៉ុណ្ណោះ។
កន្លងមកក្លឹបធ្លាប់ប្រទះបទពិសោធស្រដៀងគ្នានេះម្តងហើយជាមួយនឹងកីឡាករ Aaron Ramsey ដែលបានដើរចេញពីក្លឹបទៅលេងនៅ Juventus ដោយមិនមានតម្លៃខ្លួនឡើយ។ដូចនេះក្លឹបនឹងមិនឲ្យរឿងនេះកើតឡើងសាជាថ្មីឡើយក្នុងពេលដែល Barcelona ជាក្លឹបអទិភាពគេដែលចង់បាន Aubameyang នោះ Arsenal សង្ឃឹមថាយ៉ាងហោចណាស់អាចប្រមូលលុយបានខ្លះ៕
ប្រែសម្រួល៖Lee