គឺជារឿងមិននឹកស្មានមួយដែលកីឡាករវ័យក្មេងរបស់ក្លឹប Independente ម្នាក់បានបាត់បង់ជីវិតក្នុងពេលអាយុត្រឹម២១ឆ្នាំដោយសារការឆក់ខ្សែភ្លើង។កីឡាករ Kaio Felipe Santos Silva បានឆក់ខ្សែភ្លើងក្នុងពេលដែលរូបគេកំពុងបង្ហោះខ្លែងលេងហើវាបានហោះទៅប៉ះនឹងខ្សែកាប។
ប្រភពព័ត៌មានបានចេញផ្សាយថាកីឡាកររូបនេះបានបង្ហោះខ្លែងទៅប៉ះចំខ្សែកាបធំមួយដែលស្ថិតនៅក្នុងទីក្រុង Sao Paulo កាលពីថ្ងៃអង្គារហើយបានឆ្លងអគ្គិសនីស្លាប់ភ្លាមតែម្តង។ Silva ក្នុងវ័យ២១ឆ្នាំជាកីឡាករខ្សែការពារស្លាបឆ្វេងរបស់ក្លឹប Independente។
មនុស្សជាច្រើនព្រមទាំងអ្នកគាំទ្រក្លឹបបានបង្ហាញក្តីសោកស្តាយយ៉ាងខ្លាំងចំពោះកីឡាករវ័យក្មេងរូបនេះហើយអ្នកជំនាញជាច្រើនបានអះអាងថា Silva ជាកីឡាករដែលមានសមត្ថភាពខ្ពស់ម្នាក់និងមានអនាគតល្អ។ពេលផ្លាស់មកលេងនៅ Independente កីឡាករនេះរកបាន៦គ្រាប់មកហើយដែរ៕
ប្រែសម្រួល៖Lee