ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចេញសារព្រមាន ចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់ទូកមួយដែលបានបើកបុកផ្តាច់ ពោងការពារសុវត្ថិភាព ត្រង់ចំណុចឆ្នេរអូឈើទាល កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ប្រសិនជាម្ចាស់ទូកនោះ មិនចូលខ្លួនមកដោះស្រាយ ត្រឹមម៉ោង ១៧:៣០នាទីល្ងាចនេះ ។
លោក គួច ចំរើន បានសរសរនៅលើបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ថា «សូមឱ្យម្ចាស់ទូក ដែលបង្កការខូចខាត នូវពោងសុវត្ថិភាពនៅឆ្នេរអូឈេីទាល កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ចូលខ្លួនមកដោះស្រាយ ទូទាត់សំណង រៀបចំការជួសជុលឡេីងវិញ ផុតវេលា ថ្ងៃទី៣០ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៧:៣ ០នាទី រដ្ឋបាលខេត្តនឹងចាត់វិធានការស្រាវជ្រាវ ហេីយនឹងយកមកធ្វេីការផ្តន្ទាទោស ពីបទបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ តាមច្បាប់ដោយគ្មានការលេីកលែង។ (ថវិការៀបចំពោងសុវត្ថិភាព រដ្ឋបាលខេត្ត ខិតខំ សន្សែសន្សំថវិកា ពីភ្ញៀវទេសចរណ៍ជិះទូកកំសាន្ត)»។


