Newcastle បានកំពុងតាមដានសម្លឹងមើល នឹងដាក់គោលដៅដណ្តើមកីឡាករ ដែលក្លិបបិសាចក្រហម កំពុងចាប់អារម្មណ៍ ពោលគឺកីឡាករ Kalidou Koulibaly ដើម្បីនាំយក មកកាន់ ពហុកីឡដ្ឋាន St James’ Park ក្នុងកិច្ចសន្យាមួយដ៏ធំ ។
ខ្សែការពាររបស់ Napoli ធ្លាប់ជាគោលដៅផ្ទេររបស់ក្រុម Manchester United និង Manchester City ជាយូរមកហើយប៉ុន្តែ Newcastle ជឿជាក់ថាពួកគេអាចផ្តួលអតីតអ្នកឈ្នះ Premier League ទាំងពីរដើម្បីចុះហត្ថលេខា។

របាយការណ៍បោះពុម្ភផ្សាយរបស់ប្រទេសបារាំង le10sport បានរាយការណ៍ថា Newcastle បានទាក់ទងទៅ Koulibaly ដោយអាចចុះកិច្ចសន្យាក្នុងទំហំសាច់ប្រាក់ ១២លានផោន និង ប្រាក់ពលកម្មប្រចាំសប្តាហ៍ ២សែនផោន ថែមទៀត។
កីឡាករសេណេហ្គាល់បានប្រាប់ Napoli រួចហើយថាគាត់ចង់ចាកចេញហើយក្របខ័ណ្ឌ Premier League គឺជាទិសដៅដែលគាត់ពេញចិត្តបើទោះបីជា Paris Saint-Germain ក៏ចាប់អារម្មណ៍នឹងគាត់ហើយអាចនឹងព្យាយាមទាក់ទាញគាត់ទៅរដ្ឋធានីបារាំង។ កីឡាករខាងលើ នឹងមានអាយុ ២៩ឆ្នាំ នៅពេលដែលចូលដល់ខែមិថុនា ហើយនេះជាគោលដៅ ផ្ទេរចុង ក្រោយដែលគាត់អាចធ្វើបាន ក្នុងករណី គាត់ចង់ឈ្នះពានរង្វាន់ធំៗ ក្នុងពិភពលោក ៕