ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងតូក្យូ សូមធ្វើការប្រកាសស្វែងរក ម្ចាស់លិខិតឆ្លងដែន៖
ឈ្មោះ៖ បូរ បាន (BO BAN)
ភេទ៖ ប្រុស ថ្ងៃ-ខែ-ឆ្នាំកំណើត៖ ០៧ មករា ១៩៩៨
មុខរបរ៖ កម្មសិក្សាការី
បើបានឃើញសេចក្ដីប្រកាសនេះ សូមសាមីខ្លួនទាក់ទងមកស្ថានទូត តាមរយៈលេខទូរសព្ទ 080 4689 9374/080 3459 7889 ឬចូលក្នុងប្រអប់ផ្ញើសារ Facebook របស់ស្ថានទូត។
សូមបងប្អូនខ្មែរ ដែលស្គាល់ឈ្មោះខាងលើ មេត្តាជួយជូនដំណឹងនេះ ដល់ម្ចាស់លិខិតឆ្លងដែន និងសូមជួយចែករំលែក សេចក្ដីប្រកាសនេះតៗគ្នា ៕
