អតីតកីឡាកររបស់ក្លឹបតោខៀវ Chelsea និងកាំភ្លើងធំ Arsenal ដែលកំពុងលេងឲ្យក្លឹប Monaco កីឡាករ Cesc Fabregas ទើបតែបានសម្រេចចិត្តយល់ព្រម ក្នុងការលះបង់ប្រាក់ខែរបស់ខ្លួន ប្រមាណជា ៣០ភាគរយជូនក្លឹប ដើម្បីជាផ្នែកមួយក្នុងការប្រយុទ្ធប្រឆាំងទៅនឹង ការរាតត្បាតនៃវិរុសកូវីដ១៩។
ប៉ុន្តែមកដល់ថ្ងៃនេះ កីឡាករអេស្បាញរូបនេះ ត្រូវបានគេជឿជាក់ថា នឹងបានត្រៀមខ្លួនឈានទៅមួយដំណាក់ទៀត ដោយការបរិច្ចាគប្រាក់កម្រៃរបស់ខ្លួនទាំងស្រុង ជូនក្លឹបក្នុងរយៈពេល ៤ខែពេញតែម្តង។កីឡាករវ័យចំណាស់រូបនេះ ទទួលបានប្រាក់កម្រៃប្រមាណជា ១៣ម៉ឺនផោន ក្នុងមួយសប្តាហ៍នៅទីនេះ។
សកម្មភាពរបស់ Fabregas ត្រូវបានគេមើលឃើញថា បានធ្វើឡើងនៅក្រោយពេលដែលក្លឹបធំៗនៅអ៊ឺរ៉ុប កំពុងពិបាកក្នុងការចចារជាមួយនឹងកីឡាកររបស់ខ្លួន ដើម្បីសុំកាត់ប្រាក់ខែជាក់ស្តែងដូចជា Arsenal ជាដើម ក្នុងការលះបង់ប្រាក់កម្រៃរបស់ខ្លួនត្រឹមតែ ១២,៥ភាគរយ ក្នុងមួយខែជាដើម៕
ប្រែសម្រួល៖Lee