នៅថ្ងៃនេះកាសែតអង់គ្លេស The Sunsports បានចុះផ្សាយថាម្ចាស់ក្លឹប Man City ត្រូវបានគេជឿជាក់ថា មានការរំពឹងទុកខ្ពស់ ថានឹងអាចទិញយកបានក្លឹបទី ៩របស់ខ្លួន នៅពេលដែលវិបត្តិកូវីដ១៩ នឹងត្រូវបានបញ្ចប់ទៅ ក្នុងពេលឆាប់ៗខាងមុខនេះ។
ជាក់ស្តែងក្រុមការងាររបស់ Man City នៅតែបន្តការចរចានៅឡើយ ជាមួយនឹងក្លឹបនៅលីគទី២របស់បារាំង ដែលមានឈ្មោះថា Nancy អស់ជាច្រើនខែមកហើយ។ លក្ខណ្ឌទាំងឡាយហាក់ដូចជាត្រូវបានធ្វើឡើងរួចរាល់ តាំងតែពីខែមិនាដែលជឿជាក់ថាក្លឹប Nancy មានតម្លៃប្រមាណជា ១២,២លានផោន ប៉ុន្តែមិនអាចបញ្ចប់ទៅជាផ្លូវការ ដោយសារតែមានការវាយប្រហារដោយ ជំងឺរាតត្បាតនេះភ្លាមៗ។
ប្រធានក្លឹប Nancy លោក Jacues Rousselot បាននិយាយថា កាលពីសប្តាហ៍កន្លងទៅថា គាត់មានការព្រួយបារម្ភខ្លាំង អំពីកិច្ចព្រមព្រៀងនេះណាស់ ដោយសារតែវាកំពុងជាប់គាំងបែបនេះ ប៉ុន្តែបើយោងតាមការអះអាង ពីមនុស្សសំខាន់ពីខាងក្នុងក្លឹប Man City បានបញ្ជាក់ថា អ្វីៗដូចជាមិនបញ្ហាទេ ប៉ុន្តែយើងត្រូវរងចាំរហូតដល់ ស្ថានភាពល្អប្រសើរជាងនេះជាមុនសិន៕
ប្រែសម្រួល៖Lee