ខ្សែប្រយុទ្ធរបស់ក្លិប RB Leipzig បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចុះហត្ថលេខា ជាមួយ ក្លិបហង្សក្រហម Liverpool ប្រសិនបើពួកគេហ៊ានចំណាយ ៥២លានផោន ឲ្យបានមុនថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។នេះបើយោងតាម Skysport ។
Timo Werner បានបន្តកុងត្រាថ្មីជាមួយក្លិបក្នុងទឹកដីអាល្លឺម៉ង់ ដោយកិច្ចសន្យានេះ មានសុពលភាព រហូតដល់ឆ្ណាំ ២០២៣ ។

កីឡាករសញ្ជាតិអាល្លឹម៉ង់ ក៏កៀកជិតចូលរួមលេងជាមួយ Bayern Munich កាលពីរដូវកាលមុនក្នុងតម្លៃ ៣០លានអឺរ៉ូ ហើយមកដល់ពេលនេះ ក្លិបយក្សនេះ ក៏នៅតែបន្តបង្ហាញ ចំណាប់អារម្មណ៍ចង់បានដូចគ្នា។
Werner ក៏បានធ្វើការកោតសរសើរដល់គ្រូបង្វឹកសញ្ជាតិ Jurgen Klopp ថាជាគ្រូបង្វឹកល្អបំផុតនៅលើពិភពលោកហើយជឿជាក់ថាទម្រង់លេងរបស់ Liverpool សមនឹងគាត់ចំពេលមានរបាយការណ៍នៃការផ្លាស់ទៅកាន់ Anfield ។
ខ្សែប្រយុទ្ធ RB Leipzig រូបនេះ រកបាន ២៧គ្រាប់ គ្រប់ការប្រកួតនៅរដូវកាលនេះ ដោយក្នុងនោះរកបាន៤គ្រាប់ ជួយឲ្យក្លិបឈានដំណើរត្រឹមវគ្គ ១៦ក្រុមចុងក្រោយនៃពាន Champions League ៕
