ធនាគារជាតិកម្ពុជា ស្នើឲ្យធនាគារ លើកលែងការផាកពិន័យផ្សេងៗ ចំពោះអតិថិជន រហូតដល់ដាច់ឆ្នាំ២០២០

0

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានស្នើសុំការយោគយល់ពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្ដល់ការអនុគ្រោះបន្ថែមដល់អតិថិជន ដើម្បីជួយសម្រាលបន្ទុក របស់ពួកគាត់មួយកម្រិតទៀត ដូចជាបន្ធូរបន្ថយ កម្រៃសេវាផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន ឬលើកលែងការផាកពិន័យផ្សេងៗ ចំពោះអតិថិជន របស់ខ្លួន ចាប់ពីកាលបរិច្ឆេទលិខិតនេះ រហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០ ។

ការស្នើសុំការយោគយល់ ពីគ្រប់គ្រឹស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្ដល់ការអនុគ្រោះបន្ថែមដល់អតិថិជននេះ ធ្វើឡើងក្នុងស្ថានភាពដែលពិភពលោក ក៏ដូចជា កម្ពុជា កំពុងប្រឈមនឹងការរីករា លដាលនៃវិរុសកូវីដ-១៩ ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ធនាគារជាតិ សូមធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការរបស់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែល បាននិងកំពុង អនុវត្តវិធានការនានា ដែលបានដាក់ចេញកន្លងមក ៕