មកដល់សប្តាហ៍កីឡាករ Wayne Rooney របស់ក្លឹប Derby United បានក្លាយទៅជាអ្នកនាំមុខគេរបស់ក្លឹប ក្នុងការលះបង់ប្រាក់ខែផ្ទាល់ខ្លួនចំនួន ៥០ភាគរយ ដើម្បីយកទៅជួយដល់ក្រុមការងារសេវាសុខភាព របស់អង់គ្លេស និងជួយដល់បញ្ហាហិរញ្ញវត្ថុរបស់ក្លឹបផង។
លើសពីនេះ អតីតកីឡាករខ្សែប្រយុទ្ធរបស់បិសាចក្រហម Man United រូបនេះក៏បានបង្ហាញបំណង ចង់ឲ្យកីឡាករផ្សេងទៀត អនុវត្តការងារដូចគ្នានេះផងដែរ ហើយចាប់ផ្តើមពីសប្តាហ៍ក្រោយតទៅ ជាមួយនឹងការរៀបចំ ដើម្បីសងនូវប្រាក់ទាំងអស់នោះ ជូនកីឡាករវិញផងដែរ នៅពេលបន្ទាប់ចប់កូវីដ១៩។
Rooney ក្នុងនាមជាកីឡាករមានឥទ្ធិពលនៅក្លឹប និងត្រៀមខ្លួនក្លាយជាគ្រូបង្វឹកផងនោះ ត្រូវបានគេមើលឃើញថា ជាមនុស្សដ៏សំខាន់បំផុត ក្នុងការដឹកនាំការចចារគ្នារវាងក្លឹប និងកីឡាករលើបញ្ហានេះ៕
ប្រែសម្រួល៖Lee