ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសនៅលើពិភពលោក កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កូវីដ-១៩ យើងត្រូវតែរួបរួមគ្នាជាធ្លុងមួយ លះបង់កម្លាំងកាយចិត្ត ដើម្បីការពារជាតិ និងអាយុជីវិតប្រជាជន ដោយមិនត្រូវប្រកាន់និន្នាការនយោបាយ នោះទេ។
សម្ដេចពិជ័យសេនា បានសរសេរនៅលើបណ្ដាញហ្វេសប៊ុក នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះថា “ក្នុងពេលដែលកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅលើសកលលោក ទទួលការគំរាមកំហែងពីមេរោគ COVID-19 យើងត្រូវតែរួបរួមគ្នាជាធ្លុងមួយ លះបង់កម្លាំងកាយចិត្ត ដើម្បីការពារជាតិ និងអាយុជីវិតប្រជាជន ដោយមិនប្រកាន់និន្នាការនយោបាយ ។'”
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសះស្បើយចំនួន១១០ ក្នុងចំណោមអ្នកឆ្លង១២២នាក់ ៕