កាំភ្លើងធំ Arsenal បើកកិច្ចចចារគ្នាជាមួយនឹងកីឡាករខ្សែការពារមាឌធំស្បែកខ្មៅតម្លៃខ្លួន៥០លានផោន Thomas Partey បានក្លាយទៅជាប្រធានបទចុះផ្សាយព្រោងព្រាតតាមសារព័ត៌មានកីឡាបាល់ទាត់នានាហើយនៅថ្ងៃនេះឪពុករបស់កីឡាករបានចេញមកអះអាងហើយថាវាគឺជាការពិតដែលការពិភាក្សាគ្នាបានធ្វើរួចមកហើយ។
កាំភ្លើងធំArsenal ពិតជាមានសង្ឃឹមថានឹងអាចនាំយកកីឡាករខ្សែបម្រើការពារវ័យ២៦ឆ្នាំរូបនេះទៅរួមក្លឹបនៅរដូវក្តៅខាងមុខខណៈដែលឪពុករបស់កីឡាករក៏តែងតែបានជម្រុញឲ្យកូនរបស់ខ្លួនក្នុងការចាកចេញពី Atletico Madrid ផងដែរ។ក្នុងនោះផងដែរគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Arteta ក៏បានបង្ហាញពីផែនការដោះដូរគ្នាជាមួយនឹង Lacazette ផងប្រសិនបើ Atletico Madrid ផងធ្វើនោះ។
លោក Ghana Web ដែលជាឪពុកបាននិយាយទៅកាន់ប៉ុស្តវិទ្យុមួយកាលពីពេលថ្មីៗនេះថាកូនប្រុសរបស់ខ្លួនកីឡាករ Partey Sr ជាមួយនឹងកាំភ្លើងធំ Arsenal គឺកំពុងបន្តដំណើរការទោះបីជា Atletico Madrid បានព្យាយាមរារាំងនិងបញ្ចុះបញ្ចូលកីឡាកររូបនេះរហូតមកក្តីដើម្បីឲ្យបន្តលេងនៅអេស្បាញ៕
ប្រែសម្រួល៖Lee