យោងតាមរបាយការណ៍បានអោយដឹងថា Newcastle United កំពុងពិភាក្សាជាមួយ Edinson Cavani ជុំវិញការផ្លាស់ប្តូរអារម្មណ៍ទៅកាន់ទឹកដី St James ‘Park ។
ក្នុងនោះដែរ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅអារ៉ាប៊ីសាអូឌីតកំពុងត្រៀមទឹកប្រាក់ យក Dries Mertens ស្លាបប្រយុទ្ធរបស់ណាប៉ូលី និងគ្រូបង្វឹក Mauricio Pochettino ផងដែរ ។

ម្ចាស់ក្លិបថ្មីរបស់សារិកាព្រៃ បានទិញក្លិបពីលោក Mike Ashley កាលពីពេលថ្មីៗនេះ ដោយបំលែង Magpies (សារិកាព្រៃ) ទៅជាក្លិបយក្សនៅក្នុងទឹកដីអង់គ្លេស ។
អតីតគ្រូបង្វឹកក្រុម Tottenham លោក Pochettino និងលោក Massimiliano Allegri របស់សេះបង្កង់ កំពុងស្ថិតក្នុងបញ្ជីរបស់ក្លិបសេដ្ឋីអារ៉ាប់ ។
