ក្តី​ស្រ​ម័​យ​រ​ប​ស់ M​a​n U​n​i​t​e​d ជា​មួ​យ​នឹ​ង​កី​ឡា​ក​រ M​a​d​d​i​s​o​n ត្រូ​វ​បា​ន​ប​ញ្ច​ប់

0

ទីបំផុតគ្រូបង្វឹកក្លឹបបិសាចក្រហម Man Untied លោក Solsកjaer បានទទួលស្គាល់ហើយថា នឹងមិនអាចចុះកុងត្រាទិញយកកីឡាករអង់គ្លេស James Maddison ពី Leicester City បានឡើយសម្រាប់រដូវកាលក្រោយ ដោយសារតែកីឡាកររូបនេះ បានបញ្ជាក់ច្បាស់ហើយថា មិនមានបំណងចង់ចាកចេញពីក្លឹបចាស់របស់ខ្លួនឡើយ។

ទោះបីជាកន្លងមកចុងក្រោយនេះ ព័ត៌មានអំពីការផ្ទេរទៅលេងជាមួយនឹង Old Trafford មានសភាពកាន់តែខ្លាំងក្លាឡើងក្តី ពោលគឺចាប់តាំងតែពីដើមសប្តាហ៍ប៉ុន្តែ The Sunsports បានអះអាងថាកីឡាកររូបនេះ នឹងទទួលយកកុងត្រាថ្មីដែលមានតម្លៃទៅដល់ ១០ម៉ឺនផោនក្នុងមួយសប្តាហ៍ ដើម្បីអាចលេងជាមួយនឹង Leicester City រហូទទៅដល់៥ឆ្នាំទៀត។

Leicester City ទទួលបានកេរ្ត៍ឈ្មោះគួរឲ្យទាក់ទាញមែនទែន ប៉ុន្មានរដូវកាលចុងក្រោយនេះ ក្រោយបានលើកពានរង្វាន់លីគកំពូលអង់គ្លេស ក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប។ជាបន្តបន្ទាប់តារាល្បីៗរបស់ក្លឹប ត្រូវបានក្លឹបផ្សេងលួងទិញយកចេញពី King Power ដូចជា Riyad ទៅ Man City តម្លៃ៦០លានផោន កីឡាករ Maguire ក្នុងតម្លៃ ៨០លានផោនទៅ Man United ជាដើម៕

ប្រែសម្រួល៖Lee